នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ «ឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាទុតិយភូមិ» នៅសណ្ឋាគារភ្នំពេញ ដើម្បីប្រកាសនិងផ្សព្វផ្សាយឯកសារនេះជាជំនួយស្មារតីសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ធ្វើការសិក្សារៀនសូត្រ ស្វែងយល់ និងបង្រៀននៅតាមសាលាមធ្យមសិក្សាចំណេះទូទៅក្នុងក្របខណ្ឌទូទាំងប្រទេស។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដោយមានចំណាប់អារម្មណ៍ដៃគូអភិវឌ្ឍន៍ លោកហ្វ្រង់គ័ វីយោ អគ្គទីប្រឹក្សានិងជាប្រធានផ្នែកសហប្រតិបត្តិនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ មន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូនៅតាមបណ្តាខេត្ត និងរាជធានី សរុបចំនួន១៣៤នាក់ ក្នុងនោះស្រី្ត៣១នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ដោយបានផ្តល់ទាំងពុទ្ធិ ចំណេះ និងជំនាញ ដល់មនុស្សគ្រប់រូប។ ស្របពេលដែលការប្រែប្រួលអាកាសធាតុ បាននិងកំពុងក្លាយជាបញ្ហាប្រឈមចម្បង និងជះឥទ្ធិពលធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ការបញ្ជ្រាបចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងវិស័យអប់រំ និងការវិនិយោគលើសមត្ថភាពមនុស្ស គឺជាវិធានការចម្បងមួយស្របតាមផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានឱ្យដឹងថាឯកសារអប់រំនេះនឹងត្រូវប្រើប្រាស់ជាឯកសារយោង សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សកម្រិតថ្នាក់ទី១០ ១១ និងទី១២ សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ពីបញ្ហានៃការប្រែប្រួលអាកាសធាតុ របៀបកាត់បន្ថយ និងវិធីសាស្ត្របន្ស៉ាំនានា។ លោកជំទាវបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះបានអនុម័តកម្មវិធីសិក្សាលម្អិតគ្រប់មុខវិជ្ជានិងគ្រប់ភូមិសិក្សា ដែលក្នុងនោះខ្លឹមសារសំខាន់ៗដកស្រង់ពីឯកសារអប់រំស្តីពីការប្រែប្រួលអាកាសធាតុក៏ត្រូវបានដាក់បញ្ចូលផងដែរ ដើម្បីឱ្យស្របតាមនិន្នាការអប់រំក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ