នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពប្រអប់ដាក់សម្លៀកបំពាក់ មួក និងស្បែកជើង លើផ្ទៃដី១៩.៨៣៩ ម៉ែត្រក្រឡា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនគ័ន ហុង ខូល័រ ព្រីនធីង ជាម្ចាស់គម្រោង ចំណែកការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

អង្គប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗ ដូចជា៖ (១) ការគ្រប់គ្រងសំណល់រឹង-រាវ (២) ប្រព័ន្ធលូរំដោះសំណល់រាវ (៣) បញ្ហាប្រើប្រាស់ថាមពល (អុស) (៤) ការប្រើប្រាស់ឡចំហាយ (៥) ការទុកដាក់វត្ថុធាតុដើម និងសុវត្ថិភាពការងារ។ ជារួម លទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងអង្គប្រជុំ រួមមាន៖
១. ក្រុមហ៊ុនត្រូវប្រុងប្រយ័ត្នខ្ពស់លើការទុកដាក់វត្ថុធាតុដើម ជាពិសេសវត្ថុធាតុដើមគីមី
២. ម្ចាស់គម្រោងត្រូវរៀបចំ អប់រំកម្មករក្នុងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ជាពិសេសថង់ប្លាស្ទិក
៣. ម្ចាស់គម្រោង មុននឹងបង្ហូរសំណល់រាវទៅប្រព័ន្ធប្រឡាយ ឬលូសាធារណៈ គឺត្រូវបង្ហូរឆ្លងកាត់អាងប្រព្រឹត្តកម្មសំណល់រាវ សំអាតជាមុនសិន
៤. ម្ចាស់គម្រោងត្រូវរៀបចំប្រព័ន្ធលូទាំងក្នុងនិងក្រៅរោងចក្រឱ្យបានត្រឹមត្រូវ ជៀសវាងការហូរចេញប៉ះពាល់ដល់ប្រជាពលរដ្ឋ
៥.ក្រុមហ៊ុនត្រូវត្រួតពិនិត្យប្រព័ន្ធអគ្គិសភ័យ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ព្រមទាំងត្រួតពិនិត្យឡចំហាយជាប្រចាំ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩