ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញក្នុងពិធីចែកសម្ភារៈសម្រាប់ផ្តល់សេវសកម្មទេសចរណ៍ធម្ម ជាតិដល់សហគមន៍តំបន់ការពារធម្មជាតិអេកូទេសចរណ៍ ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។ ព្រឹត្តិការណ៍នេះ មានវត្តមានលោកជំទាវ ឈុន រ៉ាវុដអភិបាលនៃគណៈអភិបាលខេត្តកោះកុង និងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាឃុំ អភិបាលស្រុក ប្រធានសហគមន៍និងគណៈកម្មការសហគមន៍ជាច្រើ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នសដក្រសួងបរិស្ថាន បានឱ្យដឹងថា ការចែកសម្ភារៈនេះ ធ្វើឡើងក្នុងគោលបំណង បង្កើតប្រាក់ចំណូលលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍តំបន់ការពារ ធម្មជាតិឱ្យកាន់តែប្រសើរឡើង។ តាមរយៈចែកសម្ភារៈសម្រាប់ផ្តល់សេវសកម្មទេសចរណ៍ធម្មជាតិដល់សហគមន៍តំបន់ការពារធម្មជាតិអេកូទេសចរណ៍ស្ទឹងអារ៉ែងខេត្តកោះកុង ។ ក្នុងឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងរិស្ថាន បានលើកឡើងថា៖ ក្នុងនាមក្រសួងបរិស្ថានជាសេនាធិការ​ បាននឹងកំពុងកំណត់យកបញ្ហាជាអាទិភាពក្នុងការដោះស្រា យលើបញ្ហាប្រឈមនានា​ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ​ និងការអភិរក្សជីវ:ចម្រុះ ដើម្បីលើកម្ពស់ការចិញ្ចឹមជីវភាព របស់សហគមន៍មូលដ្ឋានឲ្យមានជីវភាពល្អប្រសើរឡើង​។ នៅថ្ងៃនេះ គម្រោងក្រសួងបរិស្ថានបានចែកជូន ពិសេសសម្ភារៈមួយចំនួនរួមមាន គោយន្តមានសំណ្តោងរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ១គ្រឿង ធុងសំរាមចំនួន២ កង់ទេសចរណ៍ចំនួន៥ តង់ស្នាក់នៅចំនួន១០ រទេះអូសសំរាមចំនួន១ និងសម្ភារៈមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ ដល់សេវកម្ម្មអេកូទេសចរណ៍ធម្មជាតិ ជូនភ្ញៀវទេចរជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរ។ ឯកឧត្តមបានផ្តាំផ្ញើរដល់គណៈកម្មសហគមន៍ត្រូវថែររក្សាការការពារព្រៃឈើ ឲ្យបានកាន់តែល្អប្រសើរថែមទៀត មិនកាប់ព្រៃឈើ មិនបបាញ់សត្វ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ហើយត្រូវគាំពារបរិស្ថានឲ្យបានស្អាត ក្នុងទុកដាក់សំណល់រឹង រាវឲ្យបានល្អពីព្រោះបច្ចុប្បន្ននេះសហគមន៍កំពុងតែទទួលភ្ញៀវទេសចរណ៍កាន់តែកើនឡើងក្នុងមួយថ្ងៃៗ។ គួសបញ្ជាក់ថា៖សមាគមសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែងមានទីតាំងស្ថិតស្រុកថ្មបាំង ខេត្តកោះកុង(ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង)។ តំបន់ទេសចរណ៍ស្ទឹងអារ៉ែងនេះសំបូរទៅដោយធនធានធម្មជាតិដូចជា អន្លង់ត្រីនាគ ក្រពើរភ្នំ ឈ្លូស នឹងទឹកធ្លាក់ដ៍ស្រស់ស្អាត។ល។ ក្រោមការជួយសម្របសម្រួលផ្តល់ ជំនួយគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សហការជាមួយអង្គការសម្ព័នមិត្តសត្វព្រៃ និងមានការចូលរួម ពីប្រជាពលរដ្ឋ៨ភូមិ ចំនួន៤៦១ គ្រួសារ សមាគមសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ជាសមាគមន៍បានចុះបញ្ជី នៅក្រសួងមហាផ្ទៃ និងទទួលបានអាជ្ញាបណ្ណទេសចរណ៍ពីមន្ទីរទេសចរណ៍ខេត្ត ហើយកំពុងផ្តល់សេវាកម្មទេសចរណ៍ នៅក្នុងតំបន់ស្ទឹងអារ៉ែងដល់ភ្ញៀវទេសចរ ជាការរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់សមាគមន៍បានជិត(៧ពាន់ដុល្លាអាមេរិក)គិតពាក់កណ្តាលឆ្នាំ២០១៨នេះ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩