ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទីពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ឋស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានចែករំលែកចំណេះដឹងស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់សាកល វិទ្យាល័យជាតិគ្រប់គ្រង។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងបរិស្ថានខិតខំប្រឹង ប្រែងក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការចំណុះក្រសួងបរិស្ថាន និងការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងការងារគ្រប់គ្រង វិស័យបរិស្ថាន។
ក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរលើស្ថានភាពជាក់ស្តែង នៃសង្គមជាតិក្នុងដំណាក់កាល ដែលមានសុខ សន្តិភាព មានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច រយៈពេល២០ឆ្នាំជាប់ៗគ្នា នាពេលកន្លងមកនេះ ការរីកចំរើន ផ្នែកប្រព័ន្ធ បច្ចេកវិទ្យា វិស័យសារព័ត៌មាន ដែលយុវជន ជាពិសេសសិស្ស និស្សិតអាចស្វែងរកព័ត៌មានជុំវិញពិភពលោកងាយស្រួល ក៏ដូច ជាសិក្សារៀនសូត្រតាមជំនាញរៀងៗខ្លួនៗ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាប្រឈម និងការកែទម្រង់បានជោគជ័យក្នុងកិច្ច ការពារបរិស្ថាន អាស្រ័យដោយប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួម និផ្សព្វផ្សាយថែមទៀតក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្ស ធនធានធម្មជាតិ ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងរួមគ្នាកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកដែលកំពុងមានការ ប្រឈមខ្លាំង ទាមទាឱ្យយើងចូលរួមទាំងអស់គ្នានៅពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានបានលើក ឡើង ពីការធ្វើកំណែទម្រង់សំខាន់ៗនៅក្នុងវិស័យបរិស្ថាន ក៏ដូចជាជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តកម្មវិធីកំណែ ទម្រង់ទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានារក្សាឱ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈអន្តរវិស័យ ដែលត្រូវបានពិភពលោក យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយកត្តានាំឱ្យជោគជ័យលើវិស័យបរិស្ថាន គឺអាស្រ័យលើមនុស្សគ្រប់រូប ចូលរួមអនុវត្តពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឱ្យការគ្រប់គ្រង ថែរក្សាបរិស្ថានប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩