នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ១កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវ នឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់កំពង់ផែប្រេងឥន្ធនៈ ស្ថិតនៅក្នុង ខេត្តកំពត របស់ក្រុមហ៊ុន ប៉ាប៉ា ភេត្រូលៀម ដែលសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា CES Co., Ltd.។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្តកំពត និងមន្ទីរបរិស្ថានខេត្តកំពត។
លទ្ធផលនៃអង្គប្រជុំនេះ បានសម្រេចនូវចំណុចចំនួនដូចខាងក្រោម៖
១. គាំទ្រលើគម្រោងវិនិយោគនេះ និងកើតសរសើរដល់ក្រុមហ៊ុនវិនិយោគដែលចូលរួមចំណែកក្នុងកិច្ច គាំពារបរិស្ថាន និងអភិរក្សធនធាន ធម្មជាតិ
២. ក្រុមហ៊ុនត្រូវមានវិធានការក្នុងការគ្រប់គ្រងហានិភ័យដូចជា ការលិចធ្លាយប្រេងនៅផែផ្ទេរប្រេង នាវា ដឹកជញ្ជូនប្រេង និងមានប័ណ្ណធានារ៉ាប់រងដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា
៣.ក្រុមហ៊ុនត្រូវរក្សាទុកផ្លូវទឹកសម្រាប់ប្រជានេសាទចេញចូលទូកនៅព្រែករំលេច
៤. ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវដែលចេញពីសកម្មភាពរបស់ក្រុមហ៊ុន ជាពិសេសសំណល់ចេញ ពីនាវាដឹកជញ្ជូនប្រេងឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់ដល់គុណភាពទឹក សមុទ្រ
៥. ក្រុមហ៊ុនត្រូវកែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតដែលបានលើកឡើងពីតំណាង ក្រសួង-ស្ថាប័នជំនាញទាំងអស់ទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញ លេញនេះ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩