ក្រសួងបរិស្ថានគ្រោងនឹងបង្កើតសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ នៅចុងខែមិថុនាឆ្នាំ២០១៨ នេះជាការលើកឡើងរបស់ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាននៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» លើប្រធានបទ «ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធមធានធម្មជាតិ» ដែលបានរៀបក្នុុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨នៅ ខេត្តមណ្ឌលគីរី។

ក្នុងឱកាសនេះ ឯកឧត្តម ខៀវ បូរិន បានលើកឡើងថា ការបង្កើតសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ មានបំណងសំខាន់ជំរុញសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និង ជំនាន់ក្រោយៗ។

ដើម្បីធានាឱ្យ «ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធម្មធានធម្មជាតិ» ក្រោយពេលបង្កើតដំណើរការទៅដោយរលូន ឆ្លើយតបតាមតម្រូវការមូលដ្ឋានជាក់ស្តែង ក្រសួងបរិស្ថានបានរៀបចំកិច្ចពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ រដ្ឋបាលថ្នាក់ជាតិ សហគមន៍តំបន់ការពារធម្មជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល លើការរៀបចំចងក្រងលក្ខខន្តិកៈ រចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់តំបន់ និងតាមបណ្ដាលខេត្តដែលមាន តំបន់ការពារធម្មជាតិ។

ឯកឧត្តម ខៀវ បូរិន បានឱ្យដឹងថា សមាជិកគណៈ កម្មការសម្ព័ន្ធភាពសហគមន៍នឹងមានគណៈកម្មការសរុបចំនួន ៧៥ ទូទាំងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។

សូមបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់បញ្ចូលផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា ដែលមានតំបន់ការពារធម្មជាតិចំនួន ៥១ និងរបៀងអភិរក្សជីវចម្រុះចំនួន ៣។ រាជរដ្ឋាភិបាលបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់សហគមន៍មូលដ្ឋានដែលបាន និងកំពុងបំពេញក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជារបៀងអភិរក្សជីវៈចម្រុះផងដែរ។ មកត្រឹមឆ្នាំ២០១៧ ក្រសួងបរិស្ថានបានរៀបចំ និងទទួលស្គាល់ជាផ្លូវការនូវ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៥៣ នៅក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩