ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទីអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ឋស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ បានចែករំលែកចំណេះដឹងលើគោលនយោបាយគ្រប់គ្រងបរិស្ថាន និងអំពីទិដ្ឋភាពទូទៅពាក់ព័ន្ឋការការពារ និងអភិរក្សធនធានធម្មជាតិ នៅព្រះរាជាណាចក្រកម្ពុជា ជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា ក្រសួងបរិស្ថានខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងការពង្រឹងការអនុវត្តច្បាប់ ការពង្រឹងការងារគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ សាមគ្គីភាព និងការពង្រឹងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានផ្ទេរមុខងារ និងការធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងបាន ការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ និងការរៀបចំក្រមបរិស្ថានជាដើម។
ក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរលើស្ថានភាពជាក់ស្តែង នៃសង្គមជាតិក្នុងដំណាក់កាល ដែលមានសុខសន្តិភាព មានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាប្រចាំជាង៧% រយៈពេល២០ឆ្នាំជាប់ៗគ្នា នាពេលកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញជាទូទៅការប្រឈមកើតមានក្នុងវិស័យបរិស្ថាន ដោយសារសមាសភាពផ្សំបញ្ជូលគ្នា ទី១ ផ្នែកគោលការណ៍ សិទ្ឋិ និងគោលនយោបាយ មិនទាន់អនុវត្តន៍គ្រប់ជ្រុងជ្រោយ ទី២ ការងារប្រតិបត្តិពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់មូលដ្ឋានមិនទាន់អនុវត្តន៍បានពេញលេញ ទី៣ ការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យបរិស្ថាននៅមិនទាន់ទូលំទូលាយ ដើម្បីចូលរួមកិច្ចគាំពារបរិស្ថាន ការទុកដាក់សំណល់ក៏ដូចជាការងារការពារ និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាប្រឈម និងការកែទម្រង់បានជោគជ័យក្នុងកិច្ចការពារបរិស្ថាន អាស្រ័យដោយប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងបានចូលរួមច្រើនថែមទៀតក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្តត់ធ្ងន់ថា ក្រសួងបរិស្ថានបាននិងកំពុងធ្វើកំណែទម្រង់សំខាន់ៗនៅក្នុងវិស័យបរិស្ថាន ក៏ដូចជាជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានារក្សាឱ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈអន្តរវិស័យ ដែលត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយកត្តានាំឱ្យជោគជ័យលើវិស័យបរិស្ថាន គឺជាកត្តាមនុស្ស មនុស្សយល់ មនុស្សដឹង មនុស្សស្គាល់ ពីតួនាទីភារកិច្ច និងក្នុងការចូលរួម ចេះសាមគ្គីគ្នា បានអ្វីៗទាំងអស់កើតមាន។
សូមបញ្ជាក់ថា ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រព្រឹត្តទៅចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ហើយនៅឆ្នាំនេះ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមប្រធានបទ«រួមគ្នាកាត់បន្ថយប្លាស្ទិក»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លើយតបនឹងសំនួរជាច្រើនរបស់និស្សិតពាក់ព័ន្ឋការគ្រប់គ្រងបរិស្ថាននៅព្រះរាជាណាចក្រលកម្ពុជា។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ