នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) លោកបណ្ឌិត. Günter Riethmacher នាយកប្រចាំប្រទេស នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងលោកស្រី Andrea Stone មន្រ្តីផ្នែកគ្រប់គ្រងធនធានធម្មជាតិ នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពីការចែករំលែកលទ្ធផល និងបទពិសោធន៍នៃការអនុវត្តគម្រោងត្រៀមហិរញ្ញវត្ថុអាកាសធាតុកម្ពុជា ដែលបានសហការរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. រួមជាមួយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ)។

សិក្ខាសាលានេះមានគោលបំណងប្រមូលផ្តុំអ្នកពាក់ព័ន្ធ ដើម្បីចែករំលែក និងពិភាក្សាលើលទ្ធផលនៃការអនុវត្តគម្រោង និងមេរៀនដែលទទួលបានកន្លងមក សម្រាប់ការអនុវត្តការងារទាក់ទងនឹងហិរញ្ញវត្ថុអាកាសធាតុនាពេលអនាគតនៅកម្ពុជា ។ សិក្ខាសាលនេះមានការចូលរួមពីសិក្ខាកាមទាំងអស់ចំនួន៣១រូប អញ្ជើញមកពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិដែលកំពុងអនុវត្តការងារពាក់ព័ន្ធនឹងបន្សុំាការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។

សូមបញ្ជាក់ថា កម្មវិធីត្រៀមហិរញ្ញវត្ថុអាកាសធាតុបានអនុវត្តនៅឆ្នាំ២០១៥ ស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដែលអនុវត្តដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងដោយមានកិច្ចសហការ និងផ្តល់ហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។ ការងារចម្បងរបស់កម្មវិធីនេះគឺដើម្បីអនុវត្តផែនការជាតិបន្សុំានឹងការប្រែប្រួលអាកាសធាតុកម្ពុជា ដោយផ្តោតជាក់លាក់លើការរៀបចំយុទ្ធសាស្រ្តហិរញ្ញវត្ថុអាកាសធាតុ នៅកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩