មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ បានចុះផ្សព្វផ្សាយ និងដឹកនាំប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ធ្វើការសម្អាតបរិស្ថានតាមបណ្តោយមាត់ស្ទឹងសិរីសោភ័ណទាំងនៅលើគោក និងនៅលើទឹក។ សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងគោលបំណងពង្រឹងការយល់ដឹងពីការធ្វើអនាម័យ សំអាតបរិស្ថាន និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ 

លោក យោ យឿម ប្រធានការិយាល័យគាំពារនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងតាមអនុក្រឹត១១៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹង និងសំរាម បានចែងថាចំពោះប្រជាពលរដ្ឋ ដែលធ្វើការចោលសំរាម ឬដុតសំរាម តាមសាធាណ:នឹងត្រូវពិន័យជាអន្តរការ។ លោកបន្តថា កន្លងមកដើម្បីឲ្យការគ្រប់គ្រងសំរាម សំណល់រឹង-សំណល់រាវបានល្អ មន្ទីរមានការសហការជាមួយអាជ្ញធរដែនដី និងដៃគូពាក់ព័ន្ធនានា។ ជាទិសដៅ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពបរិស្ថានជាអាទិភាព ពីព្រោះការបំពុលបរិស្ថាននឹងធ្វើឱ្យជួបប្រទះនូវបញ្ហាជាច្រើនដូចសុខភាព សេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុជាដើម។ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានបញ្ជាក់ដែរថា គោលបំណងរបស់សាលាក្រុងគឺរៀបចំយុទ្ឋនាការនេះជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ដែលអាចទាក់ទាញភ្ញៀវទេសចរ និងធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩