គ្រូបង្រៀន និងសិស្សានុសិស្សក្នុងស្រុកបន្ទាយមាស ខេត្តកំពតចំនួនជាង១,៤០០នាក់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក១ថ្ងៃ ដើម្បីចូលរួមការពារបរិស្ថាន ហើយនេះជាផ្នែកមួយនៃស្មារតីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។
ថ្លែងក្នុងយុទ្ធនាការនេះ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពមនុស្ស រួមទាំងការបំពុលបរិស្ថានជាដើម។ ព្រមជាមួយគ្នា ឯកឧត្តម បានប្រកាសអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ចូលរួមក្នុងការអនុវត្តយុទ្ធនាការ ដ៏មានសារៈសំខាន់នេះ សំដៅកាត់បន្ថយផលអវិជ្ជមាន និងផលអាក្រក់ ដែលបង្កឡើងដោយបញ្ហាថង់ប្លាស្ទិក។
ជាមួយគ្នា លោក ផាន់ សំបូរ គ្រូបង្រៀននៅវិទ្យាល័យទូកមាស បានលើកឡើងថា៖ “យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋទូទៅ ព្រោះថា បើខ្វះការយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ថង់ប្លាស្ទិក នឹងបង្កឱ្យជាផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យមានផលអាក្រក់ ដល់សុខភាពទាំងមនុស្ស និងសត្វ”។
គួរឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យទូកមាស ស្ថិតនៅក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាន ខេត្តកំពត មានរៀបចំនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត រួមជាមួយរដ្ឋបាលស្រុក មន្រ្តីរាជការ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយឬទ្ធិ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.ស.យ.ក)សរុបចំនួន១,៤៧៤នាក់៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩