ការពិនិត្យពិភាក្សាលើការរៀបចំ និងអនុវត្តផែនការសកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង នាទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបរិស្ថានបានអនុវត្តគោលនយោបាយយុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី៣​របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបរួមគ្នា ដោយក្នុងនោះក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការងារបរិស្ថាននៅក្នុងទីក្រុង ជាពិសេសការគ្រប់គ្រងសំរាម និងប្រព័ន្ធលូបង្ហូរទឹកនៅក្នុងទីក្រុង និងពិភាក្សា រកនូវដំណោះស្រាយធ្វើយ៉ាងណាកុំអោយមានការកកស្ទះសំរាមក្នុងលូបង្ហូរទឹកកខ្វក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើដល់ថ្នាក់ដឹកនាំអន្តរក្រសួងធ្វើការពិភាក្សាឱ្យបានផុលផុសលើចំនុចមួយចំនួនដូចជាៈ ការស្តារប្រព័ន្ធប្រឡាយទឹក ការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ សម្រាប់សាងសង់ ក៏ដូចជា រចនាសម្ព័ន្ធចាស់ឡើងវិញ ពិនិត្យស្ថានីយ៍ច្រោះទឹក ពិនិត្យនីវ៉ូទឹក និងសិក្សាលើទំហំលូដែលត្រូវប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងការហូរទឹកមិនទាន់នៅក្នុងក្នុងទីក្រុង ជាពិសេសត្រូវរកយុទ្ធសាស្រ្តរក្សា និងដោះស្រាយអាងស្តុកទឹក ដែលអាចស្តុកទឹកមានទំហំធំនៅជាយក្រុងផងដែរ។ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកថាការងារ​ដោះស្រាយបញ្ហាបរិស្ថាន គឺជាកិច្ចការដែលត្រូអនុវត្តរួមគ្នា និងទាមទារការចូលរួមអនុវត្តពីបណ្តាក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងបណ្តាក្រុមហ៊ុន ដើម្បីបរិស្ថានល្អ ទីក្រុង និងទីប្រជុំជនមានសោភ័ណភាពប្រសើរឡើង

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើការរៀបចំ និងអនុវត្តផែនការ សកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានដំណើការដោយផ្តោតលើការអនុវត្តផែនការសកម្មភាពចំនួន៦ រួមមាន៖(១)ការវិភាគតាមបែបវិទ្យាសាស្រ្តពីបំរែបំរួលទឹកភ្លៀង (២)សិក្សា និងធ្វើបច្ចុប្បន្នភាពផែនទីស្ថានភាពដី (៣)ការស្តារប្រព័ន្ធលូដែលមានស្រាប់ដល់ឆ្នាំ២០២០ (៤)ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូថ្មី សំខាន់ៗបន្ថែម និងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមការចាំបាច់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ (៥)ពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព និងពិគ្រោះយោបល់ជាមួយក្រុមហ៊ុន METRO PLUS LIMITED ក្រុមហ៊ុន SHANGGHAI CONSTRUCTION GROUP CO.,LTD. និងក្រុមហ៊ុន ION EXCHANGE(INDIA) LTD. ក្នុងការអនុវត្តគម្រោងវិនិយោគលើការស្តារ និងកសាងប្រព័ន្ធលូ និងប្រព្រឹត្ត កម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង(៦)ការរៀបចំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្ត ដែលមានសមាសភាពក្រសួងបរិស្ថាន ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និហិរញ្ញវត្ថុ ក្រសួងធនធានទឹក និឧតុនិយម និងសាលារាជធានីភ្នំពេញ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ