មន្រ្តីរាជការនៃក្រសួងបរិស្ថាន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញមកចូលរួមការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ១១រោច ខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះជាព្រឹត្តិការណ៍«លើកកម្ពស់សុខមាលភាពមន្រ្តីរាជការក្រសួងបរិស្ថាន» ដែលរៀបចំឡើង ដោយក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ មាស ម៉ូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ឌិត នីតា ភរិយាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការចូលរួមពីក្រុមគ្រូពេទ្យជំនាញជាតិ និងអន្តរជាតិ មកពីសមាគមគ្រូពេទ្យសុខមាលភាពភូមិយើង សហភាពសហព័ន្ឋយុវជនកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្ត I Mission និងក្រុមគ្រូពេទ្យ ខ្មែរសាយ ជាច្រើននាក់ផងដែរ។
លោកជំទាវ មាស ម៉ូរិន បានលើកឡើងថាកម្មវិធីនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពមន្រ្តីរាជការនៃក្រសួងបរិស្ថាន និងក្រុមគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយចំពោះការថែទាំសុខភាព និងលើកកម្ពស់សុខភាពឱ្យប្រសើរឡើង។ លោកជំទាវ បានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាព និងសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ជាក់ស្តែងបានបង្កើតជាកម្មវិធីកម្មធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះឡើង។ លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការសកម្មភាពជាអាទិភាពក្នុងការធ្វើទំនើបកម្មក្រសួងបរិស្ថាន ដែលក្នុងនោះមានការលើកកម្ពស់ទាំងចំណេះដឹង និងសមត្ថភាពមន្រ្តីរាជការ ដើម្បីចូលរួមដឹកនាំ អនុវត្តការងារ និងអភិវឌ្ឍន៍ខ្លួន ដើម្បីចូលរួមបម្រើការងារនៅក្នុងវិស័យបរិស្ថាន ក៏ដូចជាកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ។
គូសបញ្ជាក់ដែរថា កម្មវិធី«លើកកម្ពស់សុខមាលភាពមន្រ្តីរាជការក្រសួងបរិស្ថាន»នេះមានរយៈពេល ១ថ្ងៃពេញ។ មន្រ្តីរាជការ និងក្រុមគ្រួសារ ចំនួនជាង៣៥០នាក់ បានចូលរួមពិនិត្យ និងព្យាបាល រួមមាន៖ ១)-ការពិនិត្យ និងព្យាបាលជំងឺទូទៅ (ពិនិត្យឈាម ជំងឺកុមារ ជំងឺស្រ្តី ជំងឺសួត ជំងឺត្រចៀក ច្រមុះ និងបំពង់ក) ២)-ពិនិត្យនិងព្យាបាលសុខភាពភ្នែក (ភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកមីញ៉ូប និង៣)-ពិនិត្យនិងព្យាបាលសុខភាពមាត់ធ្មេញ។ ក្រៅពីទទួលបានការពិនិត្យ និងព្យាបាលជំងឺ មន្រ្តីក្រសួងបរិស្ថានបានទទួលថ្នាំពេទ្យ វ៉ែនតាការពារភ្នែក និងអាហារផងដែរ។

      

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩