លើកនេះ នឹងមិនលើកលែងទៀតទេចំពោះបទល្មើសកាប់រុករាន ដីព្រៃធ្វើជាដីកម្មសិទ្ធ ការបរបាញ់សត្វព្រៃ និងបំផ្លាញធនធានធម្មជាតិ ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយ និងមានអំណាច។ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការពេលនេះជា ធ្វើឡើងស្របនឹង យុទ្ធសាស្រ្តបញ្ចុកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលបានកំណត់នូវដោយយោងលើ បេសកកម្មចម្បង ក្នុងការឆ្ពោះទៅ ចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកសាងភាពធន់រឹងមាំ នៃវិស័យទាំង៥ ក្នុងនោះ មានភាពធន់ក្នុងវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ការលើកឡើងពីការអនុវត្តច្បាប់លើកនេះ មិនមានប្រសិទ្ធភាព គឺជាយល់ច្រឡំរបស់អ្នកវិភាគមួយចំនួន។ ក្រសួងបរិស្ថាន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ មានកាតព្វកិច្ចចាំបាច់ ដើម្បីការពារសណ្ដាប់ធ្នាប់ ការពារទាំងធនធានធម្មជាតិ ព្រៃឈើ។ ជាមួយគ្នានេះក្រសួង ក៏បានស្នើឲ្យក្រុមអ្នកការពារសិទ្ធិមនុស្ស ឬអ្នកអះអាងថាខ្លួនអ្នស្រឡាញ់ព្រៃ តែមិនបានដល់តំបន់ព្រៃផងនោះ សូមមើលព្រៃទាំងមូលជាសំខាន់ កុំមើលតែឈើមួយដើមៗ។

សូមបញ្ជាក់បន្ថែមថា ឆ្លើយតបនឹងវិធានការអនុវត្តច្បាប់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់មន្រ្តីឧទ្យានុរក្ស ដែលជាឆ្មាំការពារធនធានធម្មជាតិ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាមួយប្រជាសហគមន៍ ចុះល្បាត ទប់ស្កាត់បទល្មើសទាំងនោះ ឲ្យមានប្រសិទ្ធភាព កុំឱ្យបញ្ហាបទល្មើសកើតមានដដែលជាដដែល។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើឲ្យអ្នកពាក់ព័ន្ធនឹងបទល្មើសទាំងអស់ រួមទាំងការផ្សាយព័ត៌មានមិនពិត និងញុះញ្ងង់ឲ្យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ អ្នកប៉ះពាល់ដីព្រៃ គឺត្រូវអនុវត្តទោសតាមច្បាប់។ សូមកុំមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះឲ្យសោះ ព្រោះច្បាប់មិនមានការយោគយល់នោះឡើយ។ «រាជរដ្ឋាភិបាលកម្ពុជា មិនលើកលែងក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីព្រៃនោះឡើយ»៕

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩