ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងថា នឹងផ្តល់កូនឈើចំនួន ១០ម៉ឺនដើមដល់ការអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់នេះ ឱ្យមានភាពបៃតង ស្អាត និងចីរភាព ។ ការថ្លែងឡើងនេះ គឺនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង នៅថ្ងៃទី ១១ តុលា ២០២៣ នារដ្ឋបាលក្រុងសៀមរាប ខេត្តសៀមរាប ។

នៅចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាប្រធានអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ជូនថា ការស្តារ និងដាំដើមឈើឡើងវិញ គឺជាទិសដៅអាទិភាពដែលក្រសួងបរិស្ថានបានដាក់ចេញ តាមរយៈយុទ្ធនាការ ១០ តុលា ២០២៣ ក្នុងន័យបង្កើនគម្របព្រៃឈើឲ្យបាន៦០% ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ តាមរយៈការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំនៃយុទ្ធនាការនេះ នឹងជួយពង្រីកវិសាលភាពគម្របព្រៃឈើឡើងវិញ និងជាពិសេសលើកទឺកចិត្តដល់ប្រជាពលរដ្ឋដែលចង់ចូលរួមចំណែកក្នុងការពារ និងអភិរក្សព្រៃឈើ ។

ជាមួយនឹងការថ្លែងរបស់ ឯកឧត្តមរដ្ឋមន្រ្តី អង្គប្រជុំបានសាទរ និងគាំទ្រចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងការរួមចំណែកធ្វើឱ្យមានភាពបៃតងស្អាត ក្នុងការអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង ដែលស្ថិតនៅក្នុងទឹកដីអច្ឆរិយ និងជាមណ្ឌលពេញដោយវប្បធម៌ចំណាស់ជាងគេក្នុងតំបន់អាស៊ី ៕

ការដាំដើមឈើជារៀងរាល់ឆ្នាំ ក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោត ដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន ព្រមទាំងការចូលរួមជាមួយដៃគូនានា បានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុ៕

   

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩