លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី បានជម្រាបជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា ទួគីត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយកម្ពុជា លើកិច្ចការបរិស្ថានក្នុងតំបន់ ក៏ដូចជានៅថ្នាក់អន្តរជាតិ។ តួគីគឺជាសមាជិកសហភាពអឺរ៉ុប ដែលបានបង្កើតកិច្ចព្រមព្រៀងបៃតង(GREEN DEAL) ដែលផ្តោតជាសំខាន់លើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងការអភិរក្សជីវៈចម្រុះ។ ការថ្លែងឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០២ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគីបានថ្លែងបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសាធារណរដ្ឋតួគី គឺឈានឆ្ពោះទៅការលើកកម្ពស់ការអភិរក្សជីវចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដើម្បីការអភិវឌ្ឍជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិផ្សារភ្ជាប់ផលិតផលមូលដ្ឋានជំរុញទេសចរណ៍ ។ ជាមួយគ្នានេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ផងដែរ លើការគ្រប់គ្រងសំណល់ប្លាស្ទិកពីព្រោះថា ភាគតូចល្អិតនៃសំណល់ប្លាស្ទិក(Micro plastic) ជាបញ្ហាស្រួចស្រាវដែលត្រូវយកចិត្តទុកដាក់មុនគេ ជាពិសេសគ្រប់ការវេចខ្ចប់សុទ្ធតែប្រើប្លាស្ទិក ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវការងារអាទិភាព៣ សំខាន់ៗ ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស១,៣លាននាក់។ ការងារអាទិភាព២ផ្សេងទៀតដែលរួមមាន ការដាំនឹងស្តារព្រៃឈើឡើងវិញដើម្បីអព្យាក្រឹតកាបូន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយជីវភាពប្រកបដោយចីរភាព ៕

      

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩