នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានប្រារព្ធទិវា«តំបន់ដីសើមអន្តជាតិ ០២កុម្ភៈ» នៅសាលបឋមសិក្សា ស ខេង ខ្នារ ដោយមានការចូលរួមពីមន្ត្រីរាជកានែមន្ទីរជុំវិញខេត្ត ប្រធានការិយាល័យក្រុង/ស្រុក មន្ត្រីនៃមន្ទីរបរិស្ថាន លោកគ្រូ/អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៥២០ នាក់។

ការប្រារព្ធទិ​វានេះឡើងគឺដើម្បីផ្សព្វផ្សាយអត្ថន័យ និងអត្ថប្រយោជន៍របស់តំបន់ដីសើមដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដើម្បីឲ្យពួកគាត់បានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តទៀត៕