នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន ជាពិសេសអូស្រ្តាលីនឹងគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះប្រទេសអូស្រ្តាលី និងប្រជាពលរដ្ឋអូស្រ្តាលី ដែលតែងតែយកចិត្តលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលការងារអាទិភាពទាំងនោះ រួមមាន ការគ្រប់គ្រងសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីរក្សាបានគម្របព្រៃឈើជាង ៦០%ជារៀងរាល់ឆ្នាំ និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ទាំងគ្រប់ជាតិសាសន៍នៅទូទាំងសាកលលោក ។

ឆ្លើយតបនឹងការថ្លែងឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី យល់ស្រប និងគាំទ្រលើការងារអាទិភាពទាំង៣របស់ក្រសួង ដែលយុទ្ធសាស្រ្តនេះមានបង្កប់នូវភាពជាក់លាក់ ច្បាស់លាស់ពីមួយជំហានទៅមួយជំហាននិងមានទឡ្ហីករភ្ជាប់ជាមួយផង ។ បន្ថែមពីនេះ ឯកឧត្តមឯក Justin Whyatt មានបំណងចង់អញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅទស្សកិច្ចប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើកិច្ចគាំពារបរិស្ថានក្នុងករបខណ្ឌការគ្រប់គ្រងសំណល់ ការគ្រប់គ្រងជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ ។

គួររម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានកំពុងអនុវត្ត គឺស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការចំណងការទូតនានា ៕

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩