ដំរីអាស៊ី ដែលជាប្រភេទសត្វនិមិត្តរូបមួយប្រភេទនៃតំបន់អាស៊ី ហើយ​វាបាន​ក្លាយ​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​តំបន់ទេសភាពខ្ពស់រាបភាគខាងកើត និងវប្បធម៌តាំងពីរាប់ពាន់ឆ្នាំមក​ហើយ។​ក្នុងរបាយការណ៍​ផ្លូវការ​នៃ​អង្គការ​មូនិធិសត្វព្រៃពិភពលោកប្រចាំនៅកម្ពុជា (WWF-Cambodia) បច្ចុប្បន្នប្រទេសកម្ពុជា​ត្រូវ​បាន​ចាត់​ទុកជាកន្លែង​ដែល​ទ្រទ្រង់​ដល់​ការ​បន្ត​រស់​រាន​មាន​ជីវិត​របស់​ដំរីនៅ​ក្នុងតំបន់ឥណ្ឌូចិន(កម្ពុជា ឡាវ និងវៀតណាម) ខណៈដែលវាត្រូវបានគែចាត់​បញ្ចូល​​ក្នុងថ្នាក់​ជាប្រភេទ​សត្វជិត​ផុតពូជ​នៅ​ក្នុង​បញ្ជីរ ក្រហម​របស់អង្គការ IUCN​(អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ)​ដែលជា​យន្តការ​រួម​របស់​ពិភព​លោកតែមួយគត់ដើម្បី​ថែរក្សា និងអភិរក្សសត្វព្រៃនិងធនធានធម្មជាតិ។ ការចាត់បញ្ចូលនេះ ដំរីអាស៊ី​​ចូល​ទៅ​ក្នុង​បញ្ជី​ក្រហមនៃអង្គការ IUCNនេះ គឺដោយសារ​តែការបាត់​បង់​ចំនួន​សត្វ​ដំរី​ដ៏គួរ​ឱ្យកត់​សំគាល់​​តាមរយៈការប្រមាញ់ និងការបាត់បង់ទីជម្រក។

កម្ពុជាតែម្នាក់ឯង  បានផ្តល់ជម្រកដល់សត្វនិមិត្តរូបអាស៊ីមួយនេះចន្លោះពី៤០០ទៅ៦​០០​ក្បាល​អំឡុង​ពេល​ដែល​ប្រទេសជិតខាងមានចំនួនតិចតួចប៉ុណ្ណោះ។ តំបន់ដែលដំរីអាស៊ី​នៅច្រើនជាងគេ​នៅកម្ពុជា​គឺតំបន់​ខ្ពស់រាប​ភាគខាង​កើត​ដែល​គ្រប់ដណ្តប់​លើតំបន់ការ​ពារចំនួន​៥​នៅក្នុង​នោះក៏មាន​ដែរ​ដែនជម្រក​សត្វព្រៃ​ភ្នំព្រេច និងតំបន់ជួរភ្នំក្រវ៉ាញ។ មូលហេតុដែលធ្វើឱ្យដំរីអាស៊ីរស់នៅច្រើននៅកម្ពុជាគឺដោយសារ​តែលក្ខខណ្ឌអំណោយផលនៃព្រៃដ៏ធំទូលាយរបស់កម្ពុជាដែលអាចជ្រក ពួន រកចំណីអាហារ និង​ផឹកទឹក​បាន។

តាមការសិក្សាស្រាវជ្រាវដំរីជាមធ្យមត្រូវការស៊ីចំណីជាមធ្យម១៥០គីឡូក្រាមក្នុងមួយថ្ងៃដើម្បីចិញ្ចឹមជីវិត​ហើយត្រូវការទឹកយ៉ាងតិចបំផុតម្តងក្នុងមួយថ្ងៃ។សត្វដំរីគឺជាប្រភេទថនិកសត្វដែលបង្កកំណើតប្រើប្រាស់ពេលយូរជាងគេបំផុតរហូតដល់១៨-២២ខែ ហើយមេដំរីបណ្តើរកូនរយៈពេលជិត២ឆ្នាំ​មុន​នឹង​ផ្តល់​កំណើត​ជាថ្មីទៀត។

ដូចនេះដើម្បីរក្សាបាននូវវត្តមានរបស់សត្វដំរីនៅកម្ពុជា ការអភិរក្ស គឺជាការចាំបាច់ និង​មានសារ​សំខាន់​បំផុត៕

ប្រភពរូប៖ WWF

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ