ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញកិច្ចសហការរួមគ្នា គ្រប់ភាគីពាក់ព័ន្ធក្នុងភាពជាដៃគូល្អ គឺជាជោគជ័យមួយសម្រាប់កិច្ចការពារ បរិស្ថានសកល និងក្នុងប្រទេស។ ថ្លែងក្នុងជំនួបសម្តែងការគួរសម និងភាក្សាការងារជាមួយ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិជាសមាជិកចំនួន ៨ រូប ទៀត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជក់ថា អាទិភាពរបស់ស្ថាប័នអង្គការសហប្រជាជាតិ ក៏ជាអាទិភាពរបស់ក្រសួងបរិស្ថាន ហើយក្រសួងបាននឹងកំពុងអនុវត្តគោលនយោបាយអាទិភាពចម្បង ដែលមានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការពង្រីកវិសាលភាពគម្របព្រៃឈើ ដោយផ្សារភ្ជាប់ និងការអភិវឌ្ឍសហគមន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈបង្កើតសហគមន៍អព្យាក្រឹតកាបូន។

ជាមួយគ្នានេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានសំដែងសេចក្តីរីករាយ ដែលឃើញកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកាត់សំគាល់។ លោកបានបញ្ជាក់ថាអង្គការសហប្រជាជាតិ និងអង្គការជាសមាជិកនៅក្រោម UN ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ក្នុងការសម្រេចបានជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នេះ។ ជាពិសេសកិច្ចការពារបរិស្ថាន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាលើកកំពស់ជីវភាពប្រជាជន និងការគ្រប់គ្រងសំណល់ គឺជាអាទិភាពរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងស្ថាប័នអង្គការសហប្រជាជាតិកន្លងមក ជាមួយក្រសួងបរិស្ថាន ហើយឯកឧត្តមនឹងបន្តកិច្ចគាំទ្រជានិច្ចចំពោះអង្គការដៃគូអភិវឌ្ឍដែលផ្តល់តម្លៃ និងភាពជាម្ចាស់ដល់ក្រសួង ក្នុងការអនុវត្តគម្រោង ៕

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ