ក្រសួងបរិស្ថាន សហការជាមួយក្រសួងសុខាភិបាល បានយកមុងជ្រលក់ថ្នាំ ថ្នាំពេទ្យ ចែកជូនប្រជាពលរដ្ឋ មកពីឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា បច្ចុប្បន្នចំពោះសកម្មភាពដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការប្រតិបត្តិលើការរស់នៅស្អាត គ្មានការចម្លងជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាព ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍អ្នកផ្តល់ជំនួយនានា សូមបន្តនូវកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់កិច្ចការ ការពារធនធានធម្មជាតិ តាមរយៈការពង្រឹងសមត្ថភាព និងសុខុមាលភាពមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើង អាចធ្វើដំណើរទៅកាន់អនាគតមួយដែល គ្មានជំងឺគ្រុនចាញ់។

គួរបញ្ជាក់ថា ពិធីប្រារព្ធនៅសាលាឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យយល់ដឹងពីវិធានការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈគេងក្នុងមុង និងរស់នៅស្អាត ក្នុងជីវភាពរស់នៅប្រចាំ ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩