សិស្សានុសិស្សមកពីបណ្តាសាលាក្នុងរាជធានី-ខេត្ត ទាំង១៣ ចំនួន៣០រូប ទទួលបានជ័យលាភីការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន ដែលរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងក្រសួងស្ថាប័នពាក់ព័ន្ធ យុវជនវិស័យបរិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាលរបស់សិស្សជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកជំទាវ ទន់ សាអ៊ីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលជានិច្ចជាកាលតែងតែសហការយ៉ាងល្អជាមួយក្រសួងអប់រំ យុវជននិងកីឡា ក្នុងការចូលរួមលើកកម្ពស់អំពីការអប់រំផ្សេងៗដែលទាក់ទងនឹងបរិស្ថាន។ លោកជំទាវបានបន្តទៀតថា ក្នុងអំឡុងពេល៣ឆ្នាំក្រោយនេះ ការប្រែប្រួលអាកាសធាតុពិតជាមានផលប៉ះពាល់ដល់ខេត្តនានា នៃប្រទេសកម្ពុជា ដូច្នេះដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការប្រែប្រួលអាកាសធាតុ ការជំរុញនិងផ្សព្វផ្សាយអប់រំ ទៅលើបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើតវីដេអូអប់រំខ្លីៗជាដើម គឺពិតជាសំខាន់។
ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ បានមានប្រសាសន៍ថា ពិធីប្រកាសជ័យលាភីការប្រកួតគូរគំនូរស្តីពីការប្រែប្រួលអាកាសធាតុ ជាសកម្មភាពគាំទ្រទៅលើការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងជាសារមួយដ៏សំខាន់ ក្នុងការបំផុសស្មារតី និងការយល់ដឹងដល់សាធារណជន។ ឯកឧត្តមបានលើកឡើងអំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ រួមមាន ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនៃនីវូទឹកសមុទ្រ ដែលប៉ះពាល់ដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។ ឯកឧត្តមក៏បានយកឱកាសនោះ អបអរសាទរដល់សិស្សានុសិស្សដែលទទួលជ័យលាភីទាំងអស់ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតនេះមានបេក្ខជនដែលជាសិស្សានុសិស្សចំនួន ៤៤៤រូបចូលរួមមកពីបណ្តាសាលាក្នុងរាជធានី-ខេត្ត ចំនួន១៣ ដែលស្របតាមលក្ខណៈវិនិច្ឆ័យ និងបានដាក់ប្រកួតលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានជ្រើសរើសបានជ័យលាភីចំនួន៣០រូប។ ក្នុងកម្មវិធីប្រកាសជ័យលាភីការប្រកួតគូរគំនូរនេះ ជ័យលាភីចំនួន២៥ រូប ទទួលបានប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ចំណែកឯជ័យលាភីចំនួន៥រូបទៀត ទទួលបានប័ណ្ណជ័យលាភី និងរង្វាន់លើកទឹកចិត្ត។ គួរឱ្យកត់សម្គាល់ផងដែរថា ផ្ទាំងគំនូរដែលសិស្សានុសិស្សបានគូរបង្កប់នូវអត្ថន័យអប់រំ និងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមាន ការបំពុលបរិស្ថាន បំពុលខ្យល់ បំពុលទឹក និងបញ្ហាសំណល់រឹង ក៏ដូចជាការបំផ្លិចបំផ្លាញ ដុតព្រៃឈើ និងការបង្ហុយផ្សែងពីរោងចក្រ និងការប្រើប្រាស់រថយន្តជាដើម។ សរបញ្ជាក់ឱ្យឃើញថា ក្មេងៗកម្ពុជាបច្ចុប្បន្នទោះជានៅវ័យក្មេង ខ្លះនៅរៀនថ្នាក់ទី៨ ឯមួយចំនួនទើបតែអាយុ១១ឆ្នាំនៅឡើយ តែពិតជាមានចំណេះដឹងនិងសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩