«ការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដោយត្រូវប្រតិបត្តិមេត្រីបរិស្ថានក្នុងការរស់នៅប្រចាំថ្ងៃនិងប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ 4R ដោយកាត់បន្ថយការប្រើប្រាស់ផលិតផលពីប្លាស្ទិក ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធមិនប្រើប្រាស់ប្លាស្ទិកជាពិសេសផលិតផលធ្វើពីប្លាស្ទិកដែលប្រើម្តងបោះ ចោល»។ នេះគឺជាការអំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះក្នុងឱកាសចូលរួមជាអធិបតីក្នុងកម្មវិធីអេកូ ខានីវ៉លនៅសួនច្បារមុខវត្តបុទម រាជធានីភ្នំពេញ។ កម្មវិធីអេកូខានីវ៉លផ្តួចផ្តើមរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដោយមាន ការគាំទ្រពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ សាលារាជ ធានីភ្នំពេញ គម្រោងគ្រប់គ្រងសំណល់ប្លាស្ទិក និងដៃគូឧបត្ថម្ភផ្សេងៗទៀត មានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាននិងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងអាជីវកម្មក្នុងស្រុក។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជាដែល បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញលើការប្រតិបត្តិមេត្រីបរិស្ថានក្នុងសង្គមនិងចូលរួមដោះស្រាយបញ្ហាប្លាស្ទិកដែលជាកង្វល់រួមរវស់ពិភពលោកបច្ចុប្បន្នតាមរយៈការ អប់រំផ្សព្វផ្សាយពីផលប៉ះពាល់បង្កឡើងដោយការបំពុលប្លាស្ទិកចំពោះសុខភាព បរិស្ថាន និងការដាក់ចុះនូវដំណោះស្រាយដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។ សំណល់ប្លាស្ទិកដែលឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថាចាប់តាំងពីកាតបង្កើតប្លាស្ទិក សំណល់ប្លាស្ទិកយ៉ាងហោច ៨ប៊ីលានតោនបាននិងកំពុងបន្សល់ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិតផលពីប្លាស្ទិកមានប្រមាណជាង ៤០០ ទៅ ៦០០លានតោនក្នុងមួយឆ្នាំ។ ដោយឡែកនៅកម្ពុជា ក្នុងសំណល់ ១០០%ដែលបង្កើតឡើងយ៉ាងហោចក៏មានសំណល់ ប្លាស្ទិកប្រមាណ ២០%។ ការណ៍នេះតម្រូវឱ្យកម្ពុជាក៏ដូចជាពិភពលោកគិតគូរលើវិធានការទប់ស្កាត់និងកាត់បន្ថយការ ប្រើប្រាស់ផលិតផលពីប្លាស្ទិកដើម្បីបុព្វហេតុបរិស្ថាន និងផាសុកភាពប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះក្នុងការគ្រប់គ្រងការប្រើប្រាស់ផលិតផលពីប្លាស្ទិកដោយជំរុញលើការផលិតផលិតផលប្រើប្រាស់ពីជីវៈប្លាស្ទិកដែលងាយរលាយក្នុងបរិយាកាសនិងមិនប៉ះពល់ដល់បរិស្ថាន, ការជំរុញពលរដ្ឋឱ្យអនុវត្តគោល ការណ៍ 4R រួមមានការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការបដិសេធការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ផលិតផលដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន និងការកំណត់តម្លៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីផ្សារទំនើបនានា។ ឯកឧត្តមបានលើកឡើងថាកម្មវិធី អេកូ ខានីវ៉ល របស់ក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជានឹងចូលរួមកាន់តែសកម្មក្នុងការផ្លាស់ប្តូរឥរិយាបថសាធារណជនជាពិសេសយុវជនលើការគ្រប់គ្រងសំណល់ដែលខ្លួនបានបង្កើតក្នុងមួយថ្ងៃៗ និងចូលរួមសម្អាតអនាម័យបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមលើកិច្ចគាំពារបរិស្ថាន។
ចូលរួមក្នុងកម្មវិធីនេះដែរ លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ បានថ្លែងកម្មវិធីអេកូ ខានីវ៉លឆ្នាំ២០២៣ នេះគឺជាការចូលរួមលើកតម្កើងសេចក្តីស្រឡាញ់បរិស្ថាន និងចូលរួមកាត់បន្ថយ ប្លាស្ទិក។ លោកអគ្គនាយកបានលើកឡើងថាកម្មវិធីនេះរៀបចំឡើងខណៈកម្ពុជាកំបុងត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមទិសស្លោក«កីឡារស់ក្រោមសន្តិភាព» ដោយផ្តោតលើការជំរុញសកម្មភាពកីឡា ការលើកកម្ពស់ភាពស្អាត និងភាពបៃតង។ យើងជឿជាក់ថាកម្មវិធីនេះនឹងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចូលរួមសម្អាតអនាម័យបរិស្ថានសម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ក្នុងនាមសាលារាជធានីភ្នំពេញ ខ្ញុំសូមចូលរួមគាំទ្រសកម្មភាព រៀបចំដោយុុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថាន ការគ្រប់គ្រងនិងសម្អាតបរិស្ថាន និងការគ្រប់គ្រងសំរាម និងការធ្វើឱ្យទីក្រុងមានសោភ័ណភាព និងផាសុកភាាប។

លោក ហួ ឆៃងន់ តំណាងក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា បានថ្លែងថាកម្មវិធីអេកូ ខានីវ៉លរៀបចំឡើមានគោលបំណងដើម្បីផ្សារភ្ជាប់សេចក្តីស្រឡាញ់បរិស្ថានទៅយុវជន និងធ្វើការបង្កើតអនុស្សាវរីយ៍ក្តីស្រឡាញ់ចំពោះបរិស្ថាននិងលើកតម្លៃផលិតផលគាំទ្របរិស្ថាន និងដើម្បីឱ្យសាធារណជនបានយល់ថា ការងារសម្អាតអនាម័យបរិស្ថានជាការងាររបស់យើងទាំងអស់គ្នា។ នៅក្នុងកម្មវិធី អេកូ ខានីវ៉ល នេះក៏មានការតាំងពិព័រណ៌ និងសកម្មភាពសម្អាតអនាម័យបរិស្ថាន និងការកម្សាននតផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩