ក្រុមបាល់ទាត់វិស័យបរិស្ថាន នៅថ្ងៃទី៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានចូលជួបឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីរាយការណ៍ពីលទ្ធផលក្នុងការប្រកួតក្នុងពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័ន។ ក្រុមបាល់ទាត់របស់ក្រសួងបរិស្ថាន បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែបានធ្លាក់វគ្គ៨ក្រុមចុងក្រោយពេលចាញ់ក្រុមកីឡាអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមកីឡាករវិស័យបរិស្ថានឱ្យបន្ត និងបង្កើនសកម្មភាពកីឡារបស់ខ្លួនបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា៖ “ការលែងកីឡាបើទោះបីជាឈ្នះឬចាញ់ក៏ដោយ ប៉ុន្តែវាជាជ័យជំនះលើការប្រមូលផ្តុំគ្នា និងលេងកីឡាជាមួយគ្នា”។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងាររៀបចំកីឡាបង្កើតកម្មវិធីបន្ថែមដើម្បីឱ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅឱ្យកាន់តែច្រើន៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩