សៀមរាប៖ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ឯកឧត្តម យិន សំរាយ អគ្គនាយករង និងជាអនុប្រធានក្រុមការងារបច្ចេកទេសយេនឌ័រលោកស្រីប្រធានអង្គការរីខុហ្វ ប្រចាំកម្ពុជា ព្រមទាំអស់លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសយេនឌ័រ-កុមារ និងសិក្ខាកាមទាំងអស់មានសរុបចំនួន ៤០ នាក់ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះលោកជំទាវ ព្រំ សូភី អនុដ្ឋលេខាធិកាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រតែងត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបង្កើននូវ សមត្ថភាព និងចំណេះដឹងថ្មីៗបន្ថែម ដើម្បីឱ្យពួកគាត់មានលទ្ធភាព និងភាពជឿជាក់លើខ្លួនឯងក្នុងការ ចែករំលែកចំណេះដឹងបន្តដល់សមាជិកក្រុមការងារ មន្រ្តីថ្នាក់ខេត្ត សហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេង ទៀត។ យ៉ាងណាមិញ ចំនួន និងសមត្ថភាពរបស់គ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន នៅមានកម្រិត ដោយកត្តាដូចជា ភាពមមាញឹកក្នុងការងារជំនាញ/ការងារស្នូល ការផ្លាស់ប្តូរអង្គភាព ការចូលនិវត្ត។
នៅក្នុងឱកាសនោះលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការមានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២១-២០២៥ ផ្តោតលើយុទ្ធសាស្រ្ត ៣សំខាន់ៗ រួមមាន៖ (១) ពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធនឹងការងារយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី (២) ពង្រឹងសមត្ថភាពជំនាញ ការយល់ដឹងដល់មន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋានពីយេនឌ័រនិងបញ្ហាពាក់ព័ន្ធក្នុងវិស័យបរិស្ថាន និង(៣) ពង្រឹងនិងពង្រីកបណ្តាញការងារ កិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ និងវិស័យឯកជន។ ក្នុងនេះដែរ ការគិតគូរពីការពង្រឹងសមត្ថភាពមន្រ្តី ជាពិសេសក្រុមការងារ និងជនបង្គោលយេនឌ័រ ត្រូវបានចាត់ទុកជាអាទិភាពសំខាន់មួយដែលនឹងសំដៅដល់ការបន្តវេន ដើម្បីចែករំលែក និងពង្រីកវិសាលភាពការងារ ឈានដល់សម្រេចបានសមភាពយេនឌ័រក្នុងវិស័យបរិស្ថាន។ ក្រៅពីជំនាញ និងចំណេះដឹងដែលធ្លាប់សិក្សាដូចជា ការគ្រប់គ្រងធនធានធម្មជាតិ-សហគមន៍ ភាពជាអ្នកដឹកនាំ ការប្រើប្រាស់អំណាច សមភាពនៃការចូលរួម ក្រុមការងារយើងក៏នៅត្រូវការចំណេះដឹង និងជំនាញពាក់ព័ន្ធចាំបាច់មួយចំនួន តួយ៉ាងដូចជា ជំនាញក្នុងការរៀបចំកិច្ចតែងការបង្រៀន ជំនាញសម្របសម្រួល វិធីសាស្រ្តក្នុងការបង្រៀន។ល។ ដើម្បីឱ្យខ្លួនកាន់តែមានសមត្ថភាព និងមានភាពជឿជាក់ក្នុងការអប់រំបន្ត ឆ្លើយតបនឹងតម្រូវការកសាងសមត្ថភាពសម្រាប់មន្រ្តីក្រសួង ឧទ្យានុរក្ស និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ។

គូសបញ្ជាក់ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២២ លើប្រធានបទដូចជា៖ (១)ទ្រឹស្តីទូទៅនៃយេនឌ័រ (២)ការឆ្លុះបញ្ចាំងពីខ្លួនឯង និងការយល់ដឹងពីភាពប្រសព្វគ្នានៃអត្តសញ្ញាណ (៣)អំណាច និងប្រភេទនៃអំណាចក្នុងបរិបទនៃភាពជាអ្នកដឹកនាំ (៤)ប្រភេទនៃភាពជាអ្នកដឹកនាំ។

សម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ រៀបចំឡើងក្នុងគោលបំណង៖ ១)ផ្តល់ឱកាសដល់សិក្ខាកាមក្នុងការរំលឹកឡើងវិញ និងរៀនសូត្របន្ថែមពីទស្សនទាននានាដែលទាក់ ទងនឹងសមភាពយេនឌ័រ ២)បង្កើនចំណេះដឹងដល់សិក្ខាកាមស្តីពី ការរៀបចំ និងសម្របសម្រួលវគ្គបណ្តុះបណ្តាល ៣)ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរយោបល់លើការងារបណ្តុះបណ្តាលពីសមភាពយេនឌ័រក្នុង ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩