ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម»

នៅរសៀលថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ឯកឧត្តម សៅ សុភាព​ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម» រវាងក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដែលបានអនុម័ត ដោយមូលនិធិបរិស្ថានសកល កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។
គម្រោងនេះ ត្រូវបានសហការរៀបចំដោយក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ក្នុងគោលបំណងរួមចំណែកធ្វើឱ្យប្រសើរទ្បើង និងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងធនធានស្រទាប់ទឹកអន្តរប្រទេសដោយប្រទេសទាំង២ តាមរយៈសមាសភាគចំនួន ៥ រួមមាន៖
១). ការសហការធ្វើការវិភាគ និងវាយតម្លៃ ដោយផ្អែកលើវិទ្យាសាស្ត្ររួមគ្នាលើបម្រែបម្រួលទឹក ក្រោមដី (លំហូរចូល និងការទាញទឹកយកប្រើប្រាស់) និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅរបស់ ប្រជាជន។
២). ការរៀបចំធ្វើគម្រោងសាកល្បង ដើម្បីស្វែងរកដំណោះស្រាយឱ្យការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន ឱ្យមានភាពកាន់តែប្រសើរឡើង
៣). បង្កើតឱ្យមានយន្តការកិច្ចសហប្រតិបត្តិការឆ្លងដែន
៤). បង្កើតឱ្យមានយុទ្ធសាស្ត្រ ផែនការការងារ និងសកម្មភាពការងាររួមគ្នា
៥). ពង្រឹង និងពង្រីកសមត្ថភាពស្ថាប័ន បង្កើនសកម្មភាពនៃការចូលរួម ការបញ្ជ្រាបយេនឌ័រ និងការសម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខានាថ្ងៃនេះ​ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍ សរុបប្រមាណ ៨០នាក់។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩