ក្រសួងបរិស្ថាន បានចូលរួមដាក់តាំងបង្ហាញការងារលើវិស័យបរិស្ថាន ជូន សាធារណជន ចូលរួមទស្សនាដោយសេរីនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៧ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះជាព្រឹត្តិការណ៍ជាតិដ៏សំខាន់ប្រចាំឆ្នាំ ដែលជាឱកាសមួយសំរាប់អ្នកចូលរួមទស្សនាពិព័រណ៍ អាចស្វែងយល់ សាកសួរពីរព័ត៌មាន ដែលជាជំហ៊ានអាចឱ្យពួកគេទទួលបានឱកាសការងារសំរាប់ពួកគេ ជាពិសេសការងារក្នុងវិស័យបរិស្ថាន។

ក្នុងថ្ងៃបើកព្រឹត្តិការណ៍ សិស្ស និស្សិត ជាពិសេសយុវជននៅរាជធានីភ្នំពេញ បានចូលរួមទស្សនាស្តង់ពិព័រណ៍ ដែលក្រសួងបរិស្ថាន បានរៀបចំតុបតែងបានយ៉ាងល្អ មានការដាក់តាំងឯកសារ ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ក្នុងនោះរួមមានការរៀបចំកម្មវិធីចាក់ផ្សាយស្ពតអប់រំ វីដេអូឯកសារ សម្ភារៈបរិក្ខានានាទាក់ទងនឹងមេត្រីភាពបរិស្ថាន និងបច្ចេកវិទ្យាបរិស្ថាន សម្ភារៈសន្សំសំចៃថាមពល សំណាកសត្វ ផលិតផលសហគមន៍ជាដើម ទៅតាមការងាររប់អគ្គនាយកដ្ឋាននីមួយៗនៃក្រសួងបរិស្ថាន។ ក្នុងពិព័រណ៍ជាតិនេះដែរ វាគ្មិនដែលជាថ្នាក់ដឹកនាំ-មន្រ្តីជំនាញ ទទួលស្វាគមន៍ និងចែករំលែកចំណេះដឹងបរិស្ថានចែក​រំលែក​ពីបច្ចុប្បន្នភាពតំបន់ការពារធម្មជាតិ របៀងជីវៈជម្រុះ ដែកជម្រកសត្វព្រៃក្រសួងបរិស្ថានសម្រេចជោគជ័យក្នុងឆ្នាំ២០១៧និងមានទីតាំងថតរូបអនុស្សាវរីយ៍ជាមួយធម្មជាតិ និងសត្វព្រៃផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៧ ជាពិព័រណ៍ការងារថ្នាក់ជាតិប្រចាំឆ្នាំលើកទី៧ និងយុទ្ធនាការផលិតភាពជាតិលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា​(UYFC) និងសមាគមកាត់ដេរនៅកម្ពុជា(GMAC) ដើម្បីផ្តល់ឱកាសដល់យុវជន សិស្សនិស្សិត ក្នុងការស្វែងរកការងារ និងស្វែងរកព័ត៌មានទាក់ទងនឹងជំនាញរបស់ខ្លួន។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ជាតិនេះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ២០១៧ នាំមកនូវឱកាសការងារគ្រប់ប្រភេទប្រមាណជិតៗ២ម៉ឺនកន្លែង ក្នុងរយៈពេលពីរថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៧ដល់២៨ តុលា ២០១៧នេះ ដែលមានការចូលរួមដាក់តាំងបង្ហាញពីគ្រប់បណ្តាក្រសួងស្ថាប័នរដ្ឋ និងឯកជន សរុបប្រមាណជិត៣០០បញ្ជរ និងជាឱកាសមួយសំរាប់ពួកគេអាចស្វែងយល់ សាកសួរពីព័ត៌មាន ដែលជាជំហ៊ានអាចអោយពួកគេទទួលបានឱកាសការងារសំរាប់ពួកគេ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩