ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយណែនាំអំពីដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន ដល់មន្ត្រី រាជការនៃមន្ទីរ បរិស្ថានខេត្តកំពត។ កិច្ចប្រជុំផ្សព្វផ្សាយដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីចំណុះក្រសួងនិងមន្ទីរបរិស្ថានខេត្តកំពត។ មន្ត្រីជំនាញបានធ្វើបទបង្ហាញពីដំណើរការនីតិវិធីពាក់ព័ន្ធក្នុងការប្រឡងប្រណាំងអង្គភាពគំរូជូនមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា កម្មវិធីប្រកួតប្រជែងអង្គភាពគំរូក្នុងវិស័យបរិស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមទស្សនាទានរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានស្តីពី« ការប្រែក្លាយពីការស្តីបន្ទោស ដាក់វិន័យ មកជាការអប់រំ ណែនាំ លើកទឹកចិត្ត និងផ្តល់រង្វាន់» សំដៅជំរុញដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ ត្រូវអនុវត្តឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀតក្នុងការចូលរួមកិច្ចដំណើរការអនុវត្ត គោលនយោបាយនិងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាអាទិ៍ៈ កំណែរដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងបរិស្ថានបានដំណើរការកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួនពីការ«ធ្វើទំនើបកម្មស្ថាប័ន»មក«រដ្ឋបាលទំនើប»។ រដ្ឋបាលទំនើបដែល ត្រូវបានចាត់ទុកជាចលករគ្រឹះនិងសកម្ម ដែលមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រសួងបរិស្ថាន បាននិងកំពុង អនុវត្តជាបន្តបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃ « ការដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធាន ធម្មជាតិ ឱ្យ បានសម ស្រប និងមាននិរន្តរភាព និង ការរស់នៅ ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែង របស់ ប្រជាជន កម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ក្នុង ព្រះរាជាណាចក្រកម្ពុជា» ប្រកបដោយទំនួលខុសត្រូវ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន បានអនុវត្ត ដោយជោគជ័យចំនួន ០២លើក រួចមកហើយ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ ដោយឡែកក្នុងឆ្នាំ២០២១ ការអនុវត្តដំណើរ ការវាយតម្លៃ និងទទួលស្គាល់ អង្គភាពគំរូក្នុងវិស័យ បរិស្ថាន ត្រូវបានលើកពេលដោយសារអង្គភាព គោលដៅ ចូលរួមមួយចំនួន បានរងនូវ វិបត្តិ នៃការរីករាលដាលវីរុសកូវីដ-១៩ និងស្ថិតក្នុងពេលត្រៀម ខ្លួន គ្រប់ ពេលវេលា ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំង ចំពោះការរីក រាល ដាល នៃវីរុសសកល កូវីដ-១៩។ ជារួម ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត«រដ្ឋបាលទំនើប» ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានបន្ត ជំរុញអនុវត្តផែនការជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថាន ចំពោះអង្គភាពចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានី-ខេត្ត តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈ ការផ្តល់សេវាការងារក្នុងវិស័យបរិស្ថានឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ដោយឡែក យន្តការនៃការកំណត់ឱ្យមានការវាយតម្លៃ និងការទទួលស្គាល់ អង្គភាពគំរូក្នុងវិស័យបរិស្ថានបានផ្តោតលើ ៖ ទី១-ការវាស់វែងស្នាដៃបំពេញការងាររបស់អង្គភាពចំណុះក្រសួងបរិស្ថាន ស្របតាមតួនាទី ភារកិច្ច របស់ អង្គភាពគោលដៅវាយតម្លៃនីមួយៗ។ ទី២-ការលើកទឹកចិត្ត ចំពោះអង្គភាព គំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ។ ទី៣- ការប្រែក្លាយពីការ ស្តី បន្ទោស ដាក់វិន័យ ទៅអប់រំ ណែនាំ លើកទឹកចិត្ត និងផ្តល់រង្វាន់។ ទី៤-ការចូលរួមប្រតិបត្តិកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ការអនុវត្តរដ្ឋបាលទំនើប និងការបំពេញបេសកកម្ម «ដឹកនាំនិងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធាន ធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ក្នុងព្រះរាជាណាចក្រកម្ពុជា»។

ផ្អែកតាមកត្តាភូមិសាស្រ្តនៃខេត្តកំពត មន្ទីរបរិស្ថាន ខេត្តកំពត ត្រូវរៀបចំចូលរួមការប្រកួតប្រជែង ជ្រើសរើស អង្គភាពគំរូ ក្នុងក្របខណ្ឌចំនួន ០៣ផែនប្រឡងប្រណាំង ដែលមានជាអាទិ៍ ៖ ផែនមន្ទីរបរិស្ថានរាជធានី ខេត្ត ផែនតំបន់ការពារធម្មជាតិ និងផែនសហគមន៍ក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានសម្តែងការគាំទ្រចំពោះការប្រឡងប្រណាំងអង្គភាពគំរូក្នុងវិស័យបរិស្ថាន ដែលនឹងពង្រឹងបន្ថែមលើប្រសិទ្ធភាពការងារ និងការបម្រើសេវាជូនពលរដ្ឋ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩