ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ ក្បាលក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។

ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។

យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ វត្ដមាន​ស្វាព្រាម​នេះ​ភាគច្រើន​មាន​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ​កម្ពុជា ដូចជា​ដែនជម្រក​សត្វព្រៃ​កែវសីមា លំផាត់ និង​ស្រែពក​។ ពួកវា​ចូលចិត្ដ​រស់នៅ​តាម​តំបន់​ទន្លេ និង​ព្រែក ដូចជា​ទន្លេ​សេកុង និង​ស្រែពក​ជាដើម​។ មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ផ្សេងៗ​របស់​ស្វាព្រាម​នេះ​គឺ​វា​ជា​សត្វ​ស៊ី​ផ្លែឈើ ស្លឹកឈើ​។ ដូច្នេះ​វា​គឺជា​ភ្នាក់ងារ​១ ​ក្នុង​ការនាំ​គ្រាប់ពូជ​រុក្ខជាតិ​ពី​ ១ ​កន្លែង​ទៅ​១ ​កន្លែង​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ដើម្បី​អាចឱ្យ​រុក្ខជាតិ ព្រៃឈើ​អាច​បន្ត​ដុះ​លូតលាស់​បាន​។

ជាការកត់សម្គាល់ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅ ផ្នែកច្រមុះ និងមាត់មានពណ៌សប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ រោមក្បាលដុះវែងកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។ នៅពេលពេញវ័យ វាប្រែពណ៌រោមប្រផេះដែលដុះលាតសន្ធឹងរាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្ដើមក្រោមអាយុ៣ខែ។ ស្វាព្រាមនេះមានពណ៌ប្លែកគ្នាជាច្រើន អាស្រ័យតាមតំបន់ដែលវារស់នៅ ដូចជាតំបន់ក្បែរមាត់ទន្លេ ឬស្ទឹង តំបន់វាលភក់ តំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង៕

 

Silvered Langurs monkey is an endangered species, but in Cambodia, due to the country’s many favourable conditions, there are more than 3,000 in Cambodia’s wildlife sanctuary.

Globally, the population of the silvered langur has decreased by around 50 per cent in recent decades. Most of the silvered langurs are believed to be living in the eastern part of Cambodia, such as Keo Seima, Lumphat and Srepok wildlife sanctuaries. The silvered langurs live along the Sekong River and Srepok River. The species eat fruits and leaves, and in the process transport plant seeds to different areas, thus promoting plant growth in forests.

It is virtually identical in appearance to the Silvered Langur, with dark grey fur with a silvery sheen, and with the skin on the face, hands and feet being black. The hair on the head grows longer and taller in older monkeys. The young are bright orange in color, with hands and feet being black. When adults, the species turns gray hairs that extend to the legs and tail, and this transformation begins under 3 months of age. This monkey’s color varies according to the areas they live, such as rivers or streams, swamps, dense forests and semi-dense forests.