សត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមាន ប្រមាណជាង១.៥០០ក្បាល។ ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCN វិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ៤០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។ តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។

សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជាតំបន់ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា។ វាមានផងដែរនៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ ទន្សោងវ័យក្មេងមានសម្បុរក្រហមត្នោតស្រាល វាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះ ឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេគឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំពែងគូទ។ ស្នែងទន្សោងមានរាងមូលជាងស្នែងខ្ទីង មានពណ៌លឿងស្រគាំ នៅផ្នែកពាក់កណ្តាល ចុះក្រោម ហើយចុងស្នែងពណ៌ខ្នៅ។

តាមពិតសត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ សត្វប្រភេទនេះវាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជនៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន១-២ក្បាល បន្ទាប់ពី ពពោះរយៈពេល១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន២ខែ។

ទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្នទន្សោងមានដោយកម្រ និងប្រទេសមួយចំនួនដែលធ្លាប់តែមានសត្វប្រភេទនេះរស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ៕

 

There are currently more than 1,500 bantengs in Cambodia. According to IUCN data, the population of banteng is estimated to be around 4,000 individuals left in the world. Studies show that the population of banteng has dropped dramatically in the last few decades due to habitat loss and illegal hunting for meat and horns. Banteng is listed on the IUCN Red List as the world’s Endangered species.

Banteng is distributed almost everywhere throughout the northeast, southwest and north of Cambodia. It is also present in Burma, Laos, Malaysia, Vietnam and Thailand. Young bantengs are pale reddish-brown and turns chestnut red, or dark reddish-brown when getting older. The underparts of the hind legs have white spots as the same as gaur and kouprey; however, there is one distinctive feature which is the white spot on its buttocks. Banteng horns are rounder than gaur horn, pale yellow in the lower half, and dark brown at its tip.

In fact, bantengs like to live in mixed forest, grasslands, bushes, etc. and like to forage near the streams. Their presence is less common in watershed areas. This species usually lives in herds or mix with kouprey, eld’s deer and gaur. Banteng forages in the morning and in the evening time. The oldest banteng is always the leader of the herd. Banteng breeding season is from May to June. It gives birth to one or two calves after 10 months of gestation, and the mother can mate again after two months of giving birth.

Banteng is a species that is critically endangered due to illegal hunting for its meat and horns. Currently, the presence of banteng is so rare, and for some countries that used to have this species roaming around, it is almost extinct.