«ប្រសិទ្ធភាពនៃការបញ្ជូនសារទៅកាន់សាធារណជន»គឺជាប្រធានបទដែលបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការរៀបចំបង្កើតបណ្តាញជនបង្គោលព័ត៌មានបរិស្ថាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន។ នាយកដ្ឋានព័ត៌មាន និង ផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងរៀបចំបង្កើតបណ្តាញជនព័ត៌មានបរិស្ថាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមាន អ្នកចូលរួម ប្រមាណ៥២នាក់ ដែលអញ្ជើញមកពីបណ្តាអគ្គនាយកដ្ឋាន នាយកដ្ឋាន ចំណុះក្រសួងទីស្តីការក្រសួងបរិស្ថាន និងមន្រ្តីបង្គោលព័ត៌មានបរិស្ថាន មកពីមន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥។ តាមរយៈសិក្ខាសាលានេះផងដែរ ក៏នឹងមានការចែករំលែកនូវបទពិសោធន៍ ជូនដល់មន្រ្តីបង្គោល ផ្នែកព័ត៌មាន លើវិជ្ជាជីវៈសារព័ត៌មាន អាចសរសេរព័ត៌មានខ្លី និងមានល្បឿនលឿន ដើម្បី ឱ្យព័ត៌មានទាំងនោះអាចជ្រួតជ្រាបទៅដល់សាធារណជន ក៏ដូចជា បណ្តាញអ្នកសារព័ត៌មានទាន់ពេលវេលា។

នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ កោតសរសើរ និងធ្វើការ វាយតំលៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជា ការចូលរួមរបស់សិក្ខាកាមទាំងអស់ ក្នុងការចែករំលែក និងទទួល បាននូវចំណេះដឹងបន្ថែម ទាក់ទងនិងជំនាញសារព័ត៌មាន របៀប សរសេរព័ត៌មាន ផ្តល់ព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន សំណូមពរដល់សិក្ខាកាមទាំងអស់ធ្វើយ៉ាងណាផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានជូនសាធារណជនអោយបានទាន់ពេលវេលា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩