សត្វទទា មានឈ្មោះភាសាអង់គ្លេស៖ Chinese Francolin និងឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus។ ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។ ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut)។ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។

ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, ឆ្នូតភ្នែកនិងឆ្នូតចង្កាស្ទើរតែគ្មាន ហើយនៅចុងវាប្រែជាអុជវិញ ។ សំឡេង៖ ឈ្មោលយំឮរន្ថើនជា តុក កាតត ក្ដតា យំយ៉ាងនេះបន្ទាប់ពី១នាទីក្រោយជានិច្ច។

ជម្រក៖ ព្រៃរបោះ, វាលស្មៅ រហូតដល់ ១.៨០០ម.។

របាយ៖ រស់នៅក្នុងប្រទេសឥណ្ឌា, ចិនភាគខាងត្បូង, នាំមកបង្កាត់នៅហ្វីលីពីន និង Mauritius

អាស៊ីអាគ្នេយ៍៖ រស់នៅទូទាំងតំបន់ដោយសាមញ្ញ (វៀរលែង៖ តំបន់ឆ្នេរភូមានិងថៃ, ថៃខាងត្បូង, ជ្រោយម៉ាឡាយូ, និងសិង្ហបុរី) ។

បន្តពូជ៖ ពីខែមីនា-កញ្ញា, សម្បុក៖ ស្នាមកកាយលើដី, ស៊ុត៖ ៣-៧ និងមានសម្បុរទឹកដោះគោ ឬពណ៌កាហ្វេស្រាល, ទំហំជាមធ្យមភាគ ៣៥.៣-២៨.៧ ម.ម ៕

 

The English name of this bird species is Chinese Francolin; whereas, the scientific name is Francolinus pintadeanus. Identification: 30.5-33.5 cm in size. Male Chinese francolin Dark feathers mixed with spots and light yellow mixed white stripes, upper lobe and upper tail cover are grayish-white, white ear cap surrounded by black and white on the neck. The sides of the head are dark rusty (Rufous), the base of the wings is dull rusty (Chestnut). Female: Dark brown; the scale on its head has dull color and less black on the scalp.

Juvenile Chinese francolin: darker color than the females and less dark rust on the sides of the head; hair on the upper part of the head is lighter; have more streaks on the neck than spots, almost no streaks on the eyes and chin, and at the end, it turns fleck. Sound: The male Chinese francolin cries as in “តុក កាតត ក្ដតា” after one minute.

Habitat: dry deciduous forest, grassland up to 1,800 m.

Distribution: Living in India, southern China, bred in the Philippines and Mauritius.

Southeast Asia: Commonly living throughout the region (exception: coastal areas of Burma and Thailand, southern Thailand, the Malay Peninsula, and Singapore).

Breeding season: March-September; Nest: digging the ground; eggs: 3-7 eggs with milky or light brown in color, average size of 35.3-28.7 mm.