ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ (វគ្គទី១)នៅទីស្តីការក្រសួងបរិស្ថាន។

ថ្លែងទៅកាន់សិក្ខាកាម ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា  ការបណ្តុះបណ្តាលធនធានមនុស្សគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងបរិស្ថានតាំងពីដើមអាណត្តិមកម្ល៉េះដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងក្រសួងដែលទើបចូលបម្រើការងារ ក៏ដូចជាមន្ត្រីដែលបម្រើការងារក្នុងក្រសួងស្រាប់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ប្រសិទ្ធិផលគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងការបំពេញតួនាទីតាមជំនាញនីមួយៗក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភរិក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖« តួនាទីរបស់ខ្ញុំគឺចូលរួមក្នុងការបណ្តុះបណ្តាលមន្ត្រីឱ្យមានឱកាសក្នុងក្រសួងខ្លួនឯង ក្រសួងដទៃ ឬក៏ឈានទៅដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងតែម្តង»។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីនេះគឺមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ រហូតដល់ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងទៅកាន់សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាល។ រូបភាព៖ វិសាល

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងទៅកាន់សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាល។ រូបភាព៖ វិសាល

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩