រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ​២០១៧នេះ បាន​អនុញ្ញាតឱ្យបេក្ខជនថ្នាក់បណ្ឌិតសញ្ជាតិអង់គ្លេសលោក NEIL LOUGMLIN ​បានចូលជួបនឹង និង​សំណេះ​សំណាល​នៅ​ទីស្តីការក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា លោក NEIL LOUGMLIN គឺជាបេក្ខ​ជន​ថ្នាក់​បណ្ឌិត​នៅ​សាលកលវិទ្យាល័យនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសដែលកំពុងសិក្សាស្រាវជ្រាវ​ពីប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ​​១៩៧៩ដើម្បី​បំពេញនិក្ខេបបទថ្នាក់បណ្ឌិត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ទៅកាន់លោក NEIL LOUGMLIN អំពីសមិទ្ធិផលរបស់​ក្រសួង​បរិស្ថាន​ក្នុងរយៈពេល៤ឆ្នាំមកនេះ ដែល​ក្រសួង​បាន​ធ្វើទំនើប​កម្ម​ស្ថាប័ន​ដោយ​បានពង្រឹងសមត្ថភាព​មន្ត្រី និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នដែលបាននិងកំពុងផ្តល់ផ្លែផ្កាចំពោះសុខុដុមនីយកម្ម និងវឌ្ឍនភាព​នៃ​វិស័យ​បរិស្ថាន​កម្ពុជាដើម្បីឆ្ពោះទៅការបញ្ជ្រៀប និងការផ្លាស់ប្តូរផ្នត់​គនិត​របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​យកចិត្តទុកដាក់ថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃ​សង្គម​កម្ពុជា​ទាំង​នយោបាយ និងការ​រីក​ចម្រើន​សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន​ដោយ​ឯកឧត្តម​បាន​ថ្លែងបញ្ជាក់​ពី​សុខសន្តិភាព និង​ស្ថេរ​ភាពនយោបាយដែលកម្ពុជាមាន និងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% រយៈ១០ឆ្នាំចុងក្រោយនេះ រួម​ទាំង​សេរីភាព​សារព័ត៌មាន​នៅកម្ពុជាដែលជា​លំហរនាំ​ឱ្យពលរដ្ឋកម្ពុជា​បានក្លាយទៅជា​ប្រជាជន​ពិភព​លោក។

​ដោយឡែក លោកNEIL LOUGMLIN បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានឱ្យលោកចូលជួប និងបានលើកឡើងពីការវិវឌ្ឍនៃសង្កមកម្ពុជា៕

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបភាព៖ វិសាល
បេក្ខជនថ្នាក់បណ្ឌិតសញ្ជាតិអង់គ្លេសលោក NEIL LOUGMLIN ។ រូបភាព៖ វិសាល

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩