ចំនួន​សត្វ​ត្មាត​ហាក់​កំពុង​ខិត​ទៅ​រក​ការ​បាត់​បង់​វត្តមាន​ពី​កម្ពុជា ​ខណៈពេល​ដែល​វត្តមាន​សត្វ​ប្រភេទ​នេះ​ធ្លាក់​ចុះ​ដល់​៥០​ភាគរយ​គិត​ចាប់ពី​ឆ្នាំ​២០០០​មក។ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ជំរឿន​ឃើញ​មាន​តែ ១២១​ក្បាល​ប៉ុណ្ណោះ ដែល​ជា​អាត្រា​ទាប​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៣។

លោក ស៊ីម៉ុន ម៉ាហូដ ទី​ប្រឹក្សា​បច្ចេកទេស​ជាន់​ខ្ពស់​នៃ​អង្គការ WCS បាន​ថ្លែង​ថា ការ​បំពុល​គឺជា​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​បំផុត ចំពោះ​ហ្វូង​សត្វ​តា្មត​នៅ​កម្ពុជា​ហើយ​ក៏​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផង​ដែរ។​លោក​បន្ត​ថា ជា​ការ​ចាំបាច់​បំផុត​ក្នុង​ការ​អភិរក្ស​សត្វត្មាត​ទាំង​បី​ប្រភេទ​នេះ ​ត្រូវ​មាន​ការ​ចូលរួម​ពី រដ្ឋាភិបាល អង្គការ​អភិរក្ស​នានា រួម​ជាមួយ​សហគមន៍​មូលដ្ឋាន។

សូម​រឭក​ថា សត្វ​ត្មាត​នៅ​ក្នុង​កម្ពុជា​បាន​នឹង​កំពុង​គំរាម​កំហែង​ដោយសារ​ការ​បាត់បង់​ទី​ជម្រក​ កង្វះ​ចំណី​អាហារ ការ​បាត់បង់​ព្រៃឈើ​តាម​រយៈដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​កាប់​ឆ្ការព្រៃ ​ដែល​ជា​ហេតុ​បាត់បង់​ជម្រក​ពង​កូន​របស់​ត្មាត។រី​បញ្ហា​មួយ​ទៀត​គឺ ការ​បំពុល ដែល​បញ្ហានេះ​បណ្តាល​ឲ្យ​សត្វ​ត្មាត ជាង៣០ក្បាល​ស្លាប់ ដោយ​សារ​តែ​ស៊ី​សាក​សព​សត្វ​ដែល​ស្លាប់​ដោយ​សារ​ថ្នាំ​ពុល។

នាយក​កម្មវិធី​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប លោក ប៉ូ វរសក្ស បាន​គូស​បញ្ជាក់​ថា ​ទោះបី​ជា​មាន​ការ​អភិរក្ស​ក៏​មិន​អាច​បញ្ឈប់​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​សត្វត្មាត​នោះទេ។ លោក​បន្ត​ថា នៅឆ្នាំ​នេះ ស្ថាន​ភាព​សត្វ​ត្មាត​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​បំផុត ហើយ​យើង​អាច​ឃើញ​ពី​ចំនួន​សត្វ​ត្មាត​ភាគ​ច្រើន​មាន​នៅតែ​ តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប និង​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​ខាង​លិច។

ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​នៃ​ការ​ធ្លាក់​ចុះ​នេះ​ កញ្ញា នី ណៃគី អ្នក​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វត្មាត​នៅ​កម្ពុជា បាន​សំណូមពរ​យ៉ាង​ទទូច សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​អភិរក្ស​និង​បញ្ឈប់​រាល់​ការ​ទិញ​ឬបរិភោគ​សាច់​សត្វ​ព្រៃ។​កញ្ញា​បន្ត​ថា ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ដែល​មាន​ផ្ទុក​សារធាតុ​ពុល វា​អាច​មាន​ផល​ប៉ះ​ពាល់ខ្លាំង​ដល់​សុខភាព​ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ត្មាត​គឺជា​សត្វ​ដ៏ សំខាន់ និង​ដើរ​តួនាទី​ក្នុង​ការ​សំអាត​បរិស្ថាន គ្រប់គ្រងការ​រីករាល​ដាល​នៃ​ជំងឺ និង​មេរោគ ។សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៣​ប្រភេទ រួមមាន ត្មាតភ្លើង ត្មាតត្នោត និង​ត្មាតផេះ។ពួក​ត្មាត​ទាំង​នេះ​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់ ​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩