ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំប្រតិភូនៃក្រសួងបរិស្ថានរួមមាន ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារិបរស្ថាន ឯកឧត្តម គីម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច លោកអគ្គនាយករង និងប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ បានចូលរួមកិច្ចប្រជុំចុងក្រោយនៃគណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលសម្រាប់អនុវត្តម្រោងស្តីពី “ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការកសាងសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន”។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាអំពីវឌ្ឍនភាពគម្រោង លទ្ធផលសម្រេចបាន ក៏ដូចជាផែនការអនុវត្តបន្តសម្រាប់ការអនុវត្តគម្រោងជំហ៊ានទី២ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មការអន្តរក្រសួង និងតំណាងអង្គការ JICA នៅកម្ពុជា សរុបប្រមាណ ៥០នាក់។

ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងជំហ៊ានទី១ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន ព្រមទាំងកិច្ចសហការរបស់អង្គការ JICA កន្លងមក ដែលបានជួយក្នុងការធ្វើវិសោធនកម្មអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងបានបញ្ចប់ការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងផ្លូវដែក ឧស្សាហកម្មធន់ធ្ងន់ និងតំបន់សេដ្ឋកិច្ចពិសេស គោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គោលការណ៍ណែនាំស្តីពីអាងប្រព្រឹត្តិកម្មសំណល់រាវ ការធ្វើអធិការកិច្ចរោងចក្រ និងការការពារទឹកក្រោមដី ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន ហើយគោលការណ៍ណែនាំទាំងនោះ នឹងត្រូវចែកជូនក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តតាមវិស័យរបស់ខ្លួន បន្ទាប់ពីត្រូវបានពិនិត្យ និងអនុម័តប្រកាសដាក់ឱ្យអនុវត្ត ដើម្បីចូលរួមទប់ស្កាត់និងកាត់បន្ថយបញ្ហាបំពុលបរិស្ថាននៅកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើជំរុញយន្តការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដល់វិស័យពាក់ព័ន្ធ វិនិយោគិន និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្ត ព្រមទាំងស្នើអង្គការ JICA ពិនិត្យសម្របសម្រួល និងគាំទ្រដល់ការស្នើសុំបន្តអនុវត្តគម្រោងជំហ៊ានទី២ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការបំពុលបរិស្ថានប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធផល ដើម្បីការពារសុខភាពសាធារណៈ ការអភិរក្សជីវៈចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាការឆ្លើយតប តំណាងអង្គការ JICA ក៏បានបង្ហាញការកោតសរសើរចំពោះកិច្ចសហការកន្លងមករបស់អគ្គនាយកដ្ឋានគាំពារបិស្ថាន នៃក្រសួងបរិស្ថាន និងឯកភាពបញ្ជូនសំណើរគម្រោងជំហ៊ានទី២ ទៅកាន់ទីស្នាក់ការកណ្តាលអង្គការ JICA ដើម្បីពិនិត្យ និងអនុម័ត និងឈានដល់ការអនុវត្តនាពេលខាងមុខ។(ថ្ងៃច័ន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ )

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩