ខេត្តសៀមរាប៖ ប្រទេសជាសមាជិកអនុសញ្ញាតំបន់រ៉ាមសារចំនួន១៣ប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ឋ បានចូលរួម ក្នុងសន្និសិទថា្នក់តំបន់ ស្តីពីនិរន្តរភាពតំបន់ដីសើមជាយក្រុង នៅខេត្តសៀមរាប។ សន្និសិទថ្នាក់តំបន់នេះ រៀបចំដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្រសួងបរិស្ថាន លេខាធិការដ្ឋានអនុសញ្ញារ៉ាមសារ ដើម្បី៖ ១)លើកទឹកចិត្ត និងបង្កើនការយល់ដឹងដល់អ្នកចូលរួម ពីប្រធានបទសម្រាប់សន្និសីទសមភាគីលើកទី១៣ នៃអនុសញ្ញារ៉ាមសារ ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០១៨ ២)ផ្សព្វផ្សាយលទ្ធផលនៃករណីសិក្សាដែលជោគជ័យ និងការអនុវត្តល្អៗដែលទាក់ទងនឹងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃតំបន់ដីសើមជាយក្រុង ៣)ផ្តួចផ្តើមកិច្ចពិភាក្សារវាងប្រទេសនានា ស្តីពីបញ្ហាតំបន់ដីសើមជាអាទិភាព សម្រាប់ការអភិវឌ្ឍដោយចីរភាព និង៤) បង្កើត និងពង្រឹងភាពជាដៃគូរដែលមានស្រាប់ក្នុង ចំណោមអ្នកអភិរក្សតំបន់ដីសើម។

នាឱកាសបើកវេទិការនេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ប្រទេសកម្ពុជា មានតំបន់ដីសើមគ្របដណ្តប់ប្រមាណ ៣០% នៃផ្ទៃប្រទេស ហើយតំបន់ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាទីជម្រកយ៉ាងសំខាន់សម្រាប់មច្ឆាជាតិ សត្វស្លាបទឹក សត្វព្រៃ និងប្រព័ន្ធអេកូឡូសុីសម្បូរបែប ដែលទ្រទ្រង់សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ ដែលពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិ តាមរយៈការប្រមូលផល អនុផលព្រៃឈើ ការធ្វើកសិកម្ម ការនេសាទ និងការអភិវឌ្ឍមណ្ឌលកំសាន្ត នៅក្នុងតំបន់ដីសើម។

ឯកឧត្តមបានបន្តថា តាមរយៈការជួបជុំនេះ ក៏ជាឱកាសផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ល្អៗ ស្តីពីការគ្រប់គ្រងតំបន់ដីសើម និងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសជាសមាជិក សម្រាប់សម្រួលការងារ បង្កើនកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ក្នុងការគ្រប់គ្រងតំបន់ដីសើមឱ្យមានប្រសិទ្ធភាពខ្ពស់។

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិ ជាពិសេស ទីជម្រកសត្វស្លាបទឹក ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ហើយកម្ពុជាបានក្លាយជា សមាជិកពេញសិទ្ធិទី១១៦ នៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតតំបន់រ៉ាមសារចំនួនបួនកន្លែង ដែលមានផ្ទៃក្រឡាសរុប ៧៥.៩៤២ ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូសុីផ្សេងៗគ្នា គឺតំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារព្រែកទាល់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តបឹងទន្លេសាប តំបន់រ៉ាមសារកោះកាពិ ដែលស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ឆ្នេរខេត្តកោះកុង និងតំបន់រ៉ាមសារទន្លេមេគង្គ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។

សន្និសីទថ្នាក់តំបន់ស្តីពីនិរន្តរភាពតំបន់ដីសើមជាយក្រុង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមបើកក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកបណ្ឌិត Lew Young តំណាងលេខាធិការដ្ឋានរ៉ាមសារ និងលោក Suh Seung Oh នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលរ៉ាមសារប្រចាំតំបន់អាសុីខាងកើតផងដែរ។ ប្រទេសជាសមាជិកអនុសញ្ញាចំនួន១៣ ចូលរួមមាន៖ ថៃ ស្រីលង្កា កូរ៉េ ឥណ្ឌា មីយ៉ាន់ម៉ា សាធារណៈរដ្ឋប្រជាមានិតឡាវ នេប៉ាល់ ឥណ្ឌូណេសុី ម៉ាលេសុី ហ្វីលីពីន ម៉ុងហ្គោលី និងប្រទេសបង់ក្លាដែស ដើម្បីពិភាក្សាលើប្រធានបទត្រៀមសម្រាប់សន្និសីទសមភាគីលើកទី១៣ នៃអនុសញ្ញារ៉ាមសារ ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០១៨ខាងមុខ៕

អត្ថបទ​​​ដោយ៖ គន្ធី

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ