«បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានាបានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានទទួលបន្ទុកខេត្តកំពតនិងកែប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះនៅអំឡុងពេលប្រគល់ជូនវិទ្យុទាក់ទងចំនួន ៤០គ្រឿងជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពតដែលកំពុងបំពេញភារកិច្ចការពារនិងអភិរក្សឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ឯកឧត្តមបានថ្លែងថាវិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀតនឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងការទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃនិងអាចទំនាក់ទំនងគ្នាលឿនដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។

គួរបញ្ជាក់ថាវិទ្យុទាក់ទង ៤០ គ្រឿងនេះត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត បន្ថែមលើសម្ភារមួយចំនួនដែលបានប្រគល់កាលពីចុងខែសីហាកន្លងទៅដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀតដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីឧទ្យានុរក្សបន្តសិក្សារៀនសូត្របន្ថែមទៀតនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួនឯងស្របតាមដំណើរការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ ៧,៣ លានហិកតាស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា។ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើបនឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ៖ «កិច្ចការនេះគឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើបស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរក្នុងការផ្តល់ព័ត៌មានទៅវិញទៅមកដើម្បីគេចចេញពី សំណាញ់ច្បាប់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំង កាយ កម្លាំងចិត្ត តស៊ូជម្នះរាល់ឧបសគ្គទាំងឡាយ និងបំពេញការងារដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុបរិស្ថាននិងធានធានធម្មជាតិ៕

រូបថត ឆែម ចាន់ធឿន

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩