ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យនិសិ្សតជ័យលាភីអាហាររូបករណ៍១៣នាក់ដែលទទួលបានអាហាររូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសចូលជួប និងសំណេះសំណាល។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរជ័យលាភីទាំងអស់ដែលមានសមត្ថភាពខ្ពស់ ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។

ថ្លែងទៅកាន់ជ័យលាភីទាំង១៣នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “អាហាររូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសនេះ គឺជាឱកាសដែលជ័យលាភីទាំងអស់មានឱកាសសិក្សា ស្វែងយល់ពីបរិយាកាសនៅចក្រភពអង់គ្លេស និងជាឱកាសស្វែងយល់ពីបរិបទពិភពលោកទាំងមូលផងដែរ ហើយបន្ថែមពីនេះ ជ័យលាភីទាំងអស់ត្រូវឆ្លៀតឱកាសធ្វើការងារជាមួយបរទេសដើម្បីដកបទពិសោធន៍៕

ដោយ៖ ស៊ុន មេសា