ក្រសួងបរិស្ថានគ្រោងងរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ឆ្នាំនេះ វិទ្យាល័យចំនួន ៨ ត្រូវបានជ្រើសរើស ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានប្រចាំឆ្នាំ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនបញ្ចេញសមត្ថភាព ដែលខ្លួនបានខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកចំណេះដឹង និងអំណះអំណាងនានាជុំវិញប្រធានបទនានាទាក់ទងនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជំរុញឲ្យយុវជនចូលរួមបន្ថែមទៀត ក្នុងការផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់សាធារណជនឲ្យបានទូលំទូលាយ។

នៅក្នុងវគ្គណែនាំនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ រៀបចំឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃ ចន្ទ ១កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថានបានបង្កើត គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុសម្រាប់វេទិកា និងបានជ្រើសរើសវិទ្យាល័យចំនួន៨ និងយុវសិស្ស សរុបចំនួន ៥៦នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១។ ឯកឧត្តម បានលើកទឹកចិត្តយុវសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ និងប្រឹងប្រែង សិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងចូលរួមផ្សព្វផ្សាយការគ្រប់គ្រងបរិស្ថាន ដើម្បីការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា វិទ្យាល័យទាំង៨ ដែលបានជ្រើសរើស នឹងត្រូវជួបគ្នាក្នុងវគ្គប្រកួតដំបូងនៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១រួមមាន៖

១) វិទ្យាល័យច្បារអំពៅ (ក្រុមគាំទ្រ) ប្រកួតជាមួយ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (ក្រុមបដិសេធ) លើប្រធានបទ ការប្រើប្រាស់ថង់ប្លាស្ទិកពិតជាផ្ដល់ភាពងាយស្រួលក្នុងជីវភាពរស់នៅ។

២) វិទ្យាល័យវត្តកោះ (ក្រុមគាំទ្រ) ប្រកួតជាមួយ វិទ្យាល័យឬស្សីកែវ (ក្រុមបដិសែធ) លើប្រធានបទ ការបង្កើនតំបន់ការពារធម្មជាតិគឺជាយន្តការដ៏ប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។

៣) វិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង (ក្រុមគាំទ្រ) ប្រកួតជាមួយ វិទ្យាល័យជាស៊ីមសាមគ្គី (ក្រុមបដិសេធ)លើប្រធានបទ ការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ នាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

៤) វិទ្យាល័យហ៊ុនសែនចាក់អង្រែ (ក្រុមគាំទ្រ) ប្រកួតជាមួយវិទ្យាល័យជាស៊ីមសន្ធរមុខ (ក្រុមបដិសេធ) លើប្រធានបទ ការអប់រំបរិស្ថានជាយន្តការចាំបាច់បំផុត សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩