ក្នុងគោលបំណងដើម្បី ចែករំលែកចំណេះដឹងក្នុងការកំណត់អត្តសញ្ញាណសត្វស្លាប សិក្សាស្រាវជ្រាវថ្មីៗពីការការបរបាញ់សត្វស្លាបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចែករំលែកចំណេះដឹងពីច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទល្មើសសត្វស្លាបក្នុងតំបន់ការពារធម្មជាតិ។ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា រៀបចំសិក្ខាសាលាបណ្តុះបណ្តាលសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណសត្វស្លាប ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទល្មើសសត្វស្លាបក្នុងតំបន់ការពារធម្មជាតិ។

សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ ប្រព្រឹត្តទៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម គឹម ណុង អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងមានអ្នកចូលរួមចំនួន៩០នាក់ ដែលមកពីនាយកដ្ឋានទាំង៧ចំណុះអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នាយកដ្ឋានជីវៈចម្រុះ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន នាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ មន្ទីរបរិស្ថានខេត្តចំនួន១២ រួមមាន ខេត្តតាកែវ កំពត កែប កោះកុង បាត់ដំបង កំពង់ធំ សៀមរាប ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តព្រៃវែង អង្គការដៃគូពាក់ព័ន្ធរួមមាន៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការអភិរក្សតំបន់ដីសើមនិងសត្វស្លាបព្រៃ (WWT) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (WEA) និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩