តំបន់ទេសភាពដ៏ស្រស់ត្រកាល រួមទាំងមានរម្មណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិយ៉ាងពិសិដ្ឋ នៅលើតំបន់ភ្នំត្បែង ដែលកំពុងរងចាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរទៅទស្សនា។ តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យនេះ គឺសម្បូណ៍ទៅដោយធនធានធម្មជាតិ និងជីវចម្រុះសម្បូណ៍បែប ដែលទាមទារអោយប្រជាជនខ្មែរបានឃើញហើយស្រឡាញ់ និងចូលរួមថែរក្សានូវសម្បត្តិទាំងនេះអោយគង់វង្ស ដើម្បីបន្សល់ទុក និងរក្សានៅបរិស្ថានធម្មជាតិបានល្អប្រសើរ៕