នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានមន្ត្រីនៃក្រសួងបរិស្ថានចំនួន ៣៥៣ នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២។ ការវ៉ាក់សាំងដូសទី២ ត្រូវបានផ្អាកនៅម៉ោង១១:៣០នាទី តាមការសម្រេចរបស់គណៈកម្មការចំពោះកិច្ចក្របខណ្ឌទូទាំងប្រទេសដើម្បីចូលរួមអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរីលរាលដាលនៃជំងឺកូវីដ១៩។ សរុប មន្ត្រីដែលបានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ រួចរាល់រយៈពេល ២ ថ្ងៃនិងមួយព្រឹកថ្ងៃទី១៧ ខែមេសានេះមានចំនួន ៧៧៧ នាក់។ មន្ត្រីនៃក្រសួងបរិស្ថានចំនួន ១១៦ រូបមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងដូសទី២ នៅឡើយ ហើយយោងតាមសេចក្តីសម្រេចរបស់គណៈកម្មការចំពោះកិច្ចបង្ការជំងឺកូវីដ១៩ នឹងត្រូវវិលមកទទួលការចាក់វ៉ាក់សាំងដូសទី២របស់ខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ការចាក់វ៉ាក់សាំងនេះគឺជាការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការគ្រប់រូប ដែលរាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការចូលរួមនៅក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរួតរិតមកលើពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។ មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩