រហូតមកដល់ខែមីនា ឆ្នាំ២០២១ នេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៤ ដែលនៅជុំវិញនិងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជាត្រូវបានបង្កើតឡើង និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន។ សហគមន៍តំបន់ការពារធម្មជាតិប្រមាណ ៨ ថ្មីទៀតបាននិងកំពុងរៀបចំដំណើរការនីតិវិធីបង្កើត។ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។
បច្ចុប្បន្ននេះ សមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ ដែលយោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចុះ កិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើនិងសត្វព្រៃ រួមនឹងជីវៈចម្រុះជាច្រើនទៀតនៅក្នុងតំបន់ព្រៃសហគមន៍និងតំបន់ការពារធម្មជាតិ បានដើរតួនាទីសំខាន់សហការជាមួយ មន្ត្រីឧទ្យានុរក្សចុះល្បាតព្រៃឈើ និងចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្សដែលជាមន្ត្រីនគរបាលយុត្តិធម៌។ គាំទ្រថវិកាដោយគម្រោងនិងអង្គការដៃគូ សមាជិកសហគមន៍តំបន់ការពារធម្មជាតិក៏បានចូលចូលរួមចំណែកបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងនោះបានចូលរួមដោអអន្ទាក់ ដែលនៅឆ្នាំ ២០២០ កន្លងទៅ មន្ត្រីឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិបានដោះអន្ទាក់បានជិត ៥០០០០អន្ទាក់ បង្ក្រាបបទល្មើសក្នុងតំបន់ធនធានធម្មជាតិបានជិត ៨០០០ករណី រឹបអូសរណាយន្តជាង ៤០០០គ្រឿង និងកាំភ្លើងកែច្នៃជិត ១០០០ដើម។ ល។
សហគមន៍តំបន់ការពារធម្មជាតិបានទទួលនូវអត្ថប្រយោជន៍ជាច្រើនពីលើការចូលរួមថែរក្សាធនធានធម្មជាតិ ដោយពួកគាត់ក៏អាចប្រមូលអនុផលព្រៃឈើប្រចាំឆ្នាំដូចជាទឹកឃ្មុំ ផ្លែឈើ ផ្សិត បន្លែជាដើមដែលអាចផ្តល់ចំណូលបន្ថែមជូនដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានបំណងប្រែក្លាយតំបន់អភិរក្សខ្លះដែលមានសក្តានុពលទេសចរណ៍ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិ បាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។ បងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីអនាគតសហគមន៍។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានចង់ឃើញស្នាមញញឹម សាមគ្គីភាពរបស់បងប្អូនប្រជាសហគមន៍កាន់តែរឹងមាំ កូនៗរបស់បងប្អូនប្រជាពលរដ្ឋសិក្សាបានជ្រៅជ្រៅ រៀបចំសេដ្ឋកិច្ចសហគមន៍មានការរីក ចម្រើន និងធនធានធម្មជាតិត្រូវបានការពារបានល្អប្រសើរសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមអរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិដែលបានខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយ កម្លាំងចិត្តចូលរួមក្នុង ការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់ មនុស្សរាប់ជំនាន់ទៅមុខទៀត។
 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩