ខេត្តមណ្ឌលគិរី ៖ ក្រុម​សហគមន៍​ផលិត​សម្ភារ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ប្ញ​ស្សី រីករាយ​ដោយ​ឃើញ​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់ មានដំណើរ​ការ​ល្អ​ ។ យោង​តាម​របាយការណ៍​របស់អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា​ ចំណូល​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី ដែល​ផលិត​ដោយ​ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច​នៅ​ក្នុង​សហគមន៍ តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ បាន​កើនឡើង​ជិត​បួន​ដង ពី ២១២ ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដល់ ៨០៦ ដុល្លារ ក្នុង​ឆ្នាំ ២០២០​ ។
អង្គការ​បាន​បន្ត​ថា ៖ «​កំណើន​នេះ​បាន​កើនឡើង​ដោយសារ ក្រុម​អាជីវកម្ម​ប្ញ​ស្សី​ខ្នាត​តូច​នេះ បាន​ផលិត​និង​កែ​ច្នៃ​បន្ថែម​ឱ្យ​មាន​ផលិតផល​ច្រើន​ប្រ​ភេ​ទៀ​ផ្សេង​គ្នា និង​បាន​កែក​លម្អ​គុណភាព​នៃ​ផលិតផល​ប្ញ​ស្សី​របស់​ពួក​គាត់​ក្រោយ​ពី​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កែ​ច្នៃ​ប្ញ​ស្សី ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ក្រោម​គម្រោង​អភិ​វ​រក្ស​ដែល​ជ​ម្រ​សត្វព្រៃ​កែវ​សីមា ព្រមទាំង​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់ ពី​ការ​ឈប់​ប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ក មក​ប្រើប្រាស់​សម្ភារៈ​ផលិត​ពី​ប្ញ​ស្សី​វិញ​»​។ ក្រុម​នេះ​មាន​សមាជិក ២៧ ​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៥​នាក់​មក​ពី​ភូមិ​ចំនួន​បី​គឺ ពូ​ចា ពូ​គង់ និង​អូរ​ច្រា ស្ថិត​ក្នុង​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។ សម្ភារប្រើប្រាស់​ដែល​ក្រុម​នេះ​ផលិត រួម​មាន​កំសៀវ​ទឹក កែវ​ទឹកធំ​មាន​ដៃ ពែង​ទឹក ប្រដាប់​ប្រដាក់​ទៀន​ក្រអូប ប្រអប់​ដាក់​ក្រដាស​ជូត​ដៃ ពម្ព​ក់​ព្យួរ​ខោអាវ ឧបករណ៍​បំពង​សម្លេង​ទូរស័ព្ទ​ដៃ ប្រដាប់​ដាក់​ប៊ិ​ច បំពង់​សម្រាប់​ដាក់​គ្រឿង​ធ្វើ​ម្ហូប (​ផ្ទះបាយ​) ថូផ្កា និង​សម្ភារៈ​ជា​ច្រើន​ផ្សេង​ទៀត ​។
សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច «​ស្រែ​ព្រះ​» គឺជា​សហគ្រាស​សហគមន៍ បាន​បង្កើត​ឡើង​កាលពី ខែកញ្ញា ឆ្នាំ ២០១៨ ដោយ​ទទួល​បានការ​គាំទ្រ​ថវិការ​ពី​ទី​ភ្នា​ក់ ជំនួយ​អា​មេ​រិ​ក USAID​ គម្រោង​រេ​ដ​បូក និង​គម្រោង​កាំ​ប៉ាស់ ក្នុង​គោលបំណង ដូច​ខាងក្រោម​នេះ ​៖
១) ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ របស់​សមាជិក​នៃ​ក្រុម​កែ​ច្នៃ២) បង្ហាញ​អំពី​ការ​ប្រើប្រាស់​ធនធាន​ប្ញ​ស្សី នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ ប្រកបដោយ​និរន្តរភាព
៣) លើកទឹកចិត្ត​សហគមន៍​ឱ្យ​ដាំ​ស្តារ​ប្ញ​ស្សី​ឡើង​វិញ នៅ​តំបន់​ដែល​បាន​កាប់​បំផ្លាញ​ស្ថិត​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ​ និង​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​របស់​ក្រុម​កែ​ច្នៃ​ប្ញ​ស្សី​នេះ រួម​មានការ​បណ្តុះ​និង​ដាំ​ប្ញ​ស្សី​នៅ​លើ​តំបន់​ដែល​បាន​កាប់​បំផ្លាញ និង​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្ញ​ស្សី​សម្រាប់​លក់ ​។
ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុម​អាជីវកម្ម​កែ​ច្នៃ​ប្ញ​ស្សី​ខ្នាត​តូច «​ស្រៃ​ព្រះ​» ត្រូវ​បាន​បង្កើត​ឡើង​និង​គាំទ្រ​ដោយ​ភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក ក្រោម​គម្រោង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​អង្គការ WCS ជា​អ្នក​អនុវត្ត​គម្រោង​នេះ​ ។ បច្ចុប្បន្ន ក្រុម​នេះ​កំពុង​គ្រប់គ្រង​ព្រៃ​ប្ញ​ស្សី​ទំហំ ៦៩ ហិ​កតា ស្ថិត​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ ក្នុង​នោះ​មាន ប្ញ​ស្សី ៤ ​ប្រភេទ​គឺ ប្ញ​ស្សី​ថ្ងរ ប្ញ​ស្សី​ព្រៃ ប្ញ​ស្សី​ខ្លី និង​ប្ញ​ស្សី​រលាក ​។ សមាជិក​ក្រុម​នេះ បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី​បច្ចេកទេស​ប្រមូល​ផល​ប្ញ​ស្សី​ប្រកបដោយ​និរន្តរភាព ការ​រៀបចំ​ធ្វើ​ផែនការអាជីវកម្ម គ្រប់គ្រង​សារពើ​ភ័​ណ្ឌ​ប្ញ​ស្សី ការ​បែងចែក​ផលប្រយោជន៍ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ​។
សមាជិក​ក្រុម ប្រើប្រាស់​ចំណូល​បាន​ពី​ការ​លក់​ផលិតផល​ប្ញ​ស្សី​នេះ សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​ក្នុង​គ្រួសារ និង​រក្សា​ទុក​មួយ​ផ្នែក​សម្រាប់​ចំណាយ​លើ​ការងារ​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ ។ ក្រុម​នេះ​សង្ឃឹមថានឹង​បន្ត​លក់​ផលិតផល​ប្ញ​ស្សី​កែ​ច្នៃ ពង្រីក​ផ្ទៃដី​ដាំ​ប្ញ​ស្សី​បន្ថែម ដើម្បី​ស្តារ​តំបន់​ដែល​បាន​កាប់​បំផ្លាញ​ឡើង​វិញ នៅ​ទូ​ទាំង​សហគមន៍​ការពារ​ធម្មជាតិ និង​សិក្សារ​វាយតម្លៃ​អំពី​តម្រូវការ​ទីផ្សារ និង​លទ្ធភាព​ក្នុង​ការ​ផលិត​ប្រភេទ​សម្ភារៈ​ប្ញ​ស្សី​ផ្សេង​ៗ​ទៀត​ ៕
 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩