រូបភាពទាំងនេះបង្ហាញពីកិច្ចការងារចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២០០នាក់ដែលកំពុងឈរជើងការពារនៅតាមតំបន់ ការពារធម្មជាតិនានា។ ក្រសួងបរិស្ថានក៏សូមអរគុណដល់អង្គការដៃគូនិងសហគមន៍តំបន់ការពារធម្មជាតិដែលបានសហការគ្នាបានយ៉ាងស្អិតរមួត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចជាឆ្មាំព្រៃឈើ មិនថាថ្ងៃឬយប់។
ទោះបីជាមានបញ្ហាប្រឈម និងឆ្លងកាត់ឧបសគ្គមួយចំនួន ប៉ុន្តែទាំងមន្ត្រីឧទ្យានុរក្សនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិបានពុះពារ ជម្នះរាល់ការលំបាកនិងសហការគ្នាការពារព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស។ ពួកគាត់ជាអ្នកធ្វើការពិតប្រាកដ ជាអ្នកការពារ មិនមែនជាអ្នកថា ហើយបានលះបង់អស់កម្លាំងកាយ កម្លាំងចិត្តដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ បំពេញការងារដោយគោរពតាមតួនាទីភារកិច្ច គោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩