កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងដៃគូក្នុងការការពារ សង្គ្រោះនិងអភិរក្សសត្វព្រៃនៅកម្ពុជា
ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមាន ដោយកម្រនៅក្នុងពិភពលោក។ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបាន បង្ហាញ វត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយ ចំនួន ទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែល បាន កំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប ៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ។
នៅក្នុងមួយឆ្នាំៗ សត្វព្រៃជាច្រើនប្រភេទនិងច្រើនក្បាល ត្រូវបានជួយសង្គ្រោះ ហើយបានថែរក្សានិងព្យាបាល និងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ តាមរយៈក្រុមការងារអនុវត្តច្បាប់។ សត្វព្រៃត្រូវតែនៅក្នុងព្រៃ! ជាមួយគ្នានេះ អន្ទាក់និងកាំភ្លើងកែច្នៃគឺ ជាកត្តាគំរាមកំហែងចម្បងទៅលើសត្វព្រៃ។ ក្នុងកិច្ចខិតខំ ប្រឹងប្រែងការពារនិងសង្គ្រោះសត្វព្រៃ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ ការពារធម្មជាតិ និងអង្គការដៃគូបានចុះល្បាតព្រៃការពារទីជម្រកសត្វព្រៃ និងស្វះស្វែងដោះអន្ទាក់ចេញពីតំបន់ការពារធម្មជាតិ និងរឹបអូសកាំភ្លើងកែច្នៃ។ នៅឆ្នាំ២០២០ កន្លងទៅនេះ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ កាំភ្លើងកែច្នៃចំនួនជិត១០០០ដើមត្រូវបានដកហូត រណាយន្តជាង ៤០០០ គ្រឿងត្រូវបានរឹបអូស សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះនៅទូទាំងប្រទេស។
ប្រទេសកម្ពុជាបានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលនិងស្ថាប័ន និងអង្គការអន្តរជាតិនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ឆ្លងដែននានា។ កន្លងទៅ ភ្លុកដំរី កុយរមាស និងសំណាកសត្វព្រៃជាច្រើនតោនដែលឆ្លងកាត់ប្រទេសកម្ពុជាត្រូវបានបង្ក្រាបនិងរឹបអូស។
សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។
     

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩