ចន្លោះពេល៣ថ្ងៃ គឺថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សស្នាក់ការរងសៀមបូក និងស្នាក់ការរងដូង ដឹកនាំដោយលោក នួន ពិសី បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ដោយជាលទ្ធផល៖ ពេលក្រុមការងារល្បាតដល់ចំណុចអូរត្នោត បានជួបគោយន្តចំនួន៦គ្រឿង ចូលទៅអារឈើ  ដោយពួកគេចូលទៅថ្ងៃទី១៦ ខែមីនា ក្នុងនោះម្ចាស់គោយន្ដ២គ្រឿង ជួបនៅហ្នឹងកន្លែងកើតហេតុ ដែលមាន ១)ឈ្មោះ ឈិត វ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ ២)ឈ្មោះ ហូន ជិន ភេទស្រី អាយុ៥៣ឆ្នាំ ៣)ឈ្មោះ ទី ហេង ភេទប្រុស អាយុ៦៩ឆ្នាំ និង៤)ឈ្មោះ សាន ឡុល ភេទប្រុស អាយុ៣១ឆ្នាំ ដែលអ្នកទាំង៤ជាជនជាតិខ្មែរ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ចំពោះម្ចាស់គោយន្ត៤គ្រឿងទៀត បានរត់ចោលគោយន្ត។ វត្ថុតាងត្រូវបាបនបញ្ជូនយកមករក្សាទុកនៅទីស្នាក់ការទួលត្បែង ស្ថិតក្នុងភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។ សូមបញ្ជាក់ថា គោយន្តទាំងអស់នោះពុំទាន់បានកាត់ផែឈើនៅឡើយទេ។ ក្នុងពេលល្បាតនេះផងដែរ ពេលក្រុមការងារចុះដល់ចំណុចអូរថ្ម បានជួបសំណាកអាចម៍ដំរីចំនួន២កន្លែង និងបានសម្រាក១យប់នៅចំណុចអូរឡង់ខ្លេ រហូតព្រឹកឡើង បន្តល្បាតដល់ចំណុចអូរភ្ជុល បានជួបកន្លែងអាឈើ១កន្លែងរបស់អញ្ញតជន ដែលមានលាក់ទុកស្នាតេះ១ដើម ផងដែរ។