ជាអ្នកឃុំកំពុងចាម ស្រុកសំបូរ ​ខេត្តក្រចេះ អ្នកស្រី ចាន់ នីន បានក្លាយជាអ្នកអភិរក្សកន្ធាយក្បាលកង្កែបក្រោយពេលអ្នកស្រីធ្លាប់ជាអ្នកប្រមាញ់ពងកន្ធាយ។ ដំបូងឡើយអ្នកស្រីគឺជាកសិករម្នាក់ដែលតែងតែស្វែងរកពងគន្ធាយដើម្បីធ្វើជាអាហារ ប៉ុន្តែពេលនេះអ្នកស្រីបានក្លាយជាអ្នកអភិរក្សកន្ធាយក្បាលកង្កែប ឬរមិច ដោយអ្នកស្រីទទួលបានប្រាក់ឧបត្ថមចំនួន១០០ដុល្លារក្នុងមួយខែបន្ថែមលើប្រាក់មើលថែរក្សាកូនកន្ធាយក្នុងមួយក្បាល១ពាន់រៀលបន្ថែមទៀតពីអង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) ។ សូមបញ្ជាក់ថា កន្ធាយក្បាលកង្កែបនេះ គឺជាប្រភេទសត្វកម្រនៅលើពិភពលោក ប៉ុន្តែគេបានប្រទះឃើញសម្បូរច្រើននៅខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា៕

សូមទស្សនាវីដេអូនៃបទយកការណ៍របស់ទូរទស្សន៍PNN៖

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩