នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ «CCCA3» បានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលប្រតិបត្តិលើកទី២ តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធី CCCA3 ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍រួមមាន៖ សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងស្ថានទូតស៊ុយអែត (Sweden) ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានាផងដែរ។

ថ្លែងក្នុងកិច្ចចាប់ផ្ដើមបើកអង្គប្រជុំ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោកកំពុងតែប្រឈមនឹងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាបាន និងកំពុងតែគ្រប់គ្រងស្ថានការណ៍ និងហានិភ័យនៃការរាតត្បាតជំងឺនេះលើសុខភាពរបស់ប្រជាជនយ៉ាងមានប្រសិទ្ធភាព ជាពិសេសការពន្លឿនចាក់វ៉ាក់សាំងជូនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទៅ។ ជំងឺកូវីដ១៩ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច ប៉ុន្តែយើងគួរចងចាំថាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបង្កហានិភ័យកាន់តែខ្លាំងក្លា និងយូរអង្វែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍន៍របស់ប្រទេស។ ឯកឧត្តម បានបន្ថែមទៀតថា នេះគឺជាពេលវេលាដ៏ល្អដែលយើងត្រូវគិតគូរអំពីមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលមានភាពធន់ទៅនឹងផលប៉ះពាល់ពីកត្តាខាងក្រៅ ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាហានិភ័យចំពោះសុខភាពផ្សេងៗទៀត។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើសមិទ្ធផលការងារសម្រេចបានសំខាន់ៗក្នុងឆ្នាំ២០២០ និងបានអនុម័តលើផែនការសកម្មភាពសម្រាប់ទិសដៅបន្ត ឆ្នាំ២០២១ និង២០២២។ កិច្ចប្រជុំក៏បានបង្ហាញអំពីផែនការនិងដំណើរការរៀបចំផែនការរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា ដំណើរការរៀបចំប្រព័ន្ធការវាស់វែង ការរាយការណ៍ និងការផ្ទៀងផ្ទាត់ដែលមាននៅក្នុងរបាយការណ៍បច្ចុប្បន្នភាព (NDC)។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩