នាថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្រោមការគាំទ្រពីស្ថានទូតជប៉ុន បានសម្របសម្រួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ” នាទីស្តីការក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. និងជាសហប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងខាងលើ ដោយមានការចូលរួមពី លោកជំទាវ ងិន លីណា អគ្គលេខាធិការរង ក.ជ.អ.ច. ឯកឧត្តម គិត ច័ន្ទគ្រឹស្នា នាយកគម្រោងជាតិ លោក Toshikazu Tokioka លេខាធិការទី១ នៃស្ថានឯកអគ្គរាជទូតជប៉ុន លោក Nick Beresford នាយកប្រចាំប្រទេស (UNDP) លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនិងជាអ្នកគ្រប់គ្រងគម្រោងជាតិ និងតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងអប់រំបរិស្ថាន តំណាងក្រសួងមហាផ្ទៃ។គោលបំណងនៃកិច្ចប្រជុំ ស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាលគម្រោង លើផែនការសកម្មភាពនិងថវិកាក្នុងការអនុវត្តគម្រោង។ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
(១). នាយកគម្រោងជាតិបានណែនាំអំពីគម្រោង សមាជិកគម្រោង និង តួនាទីនិងការទទួលខុសត្រូវនៃក្រុមប្រឹក្សាគម្រោង និងបានធ្វើបទបង្ហាញពីគោលបំណងទូទៅ លទ្ធផលរំពឹងទុក និងផែនការអនុវត្តគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ
(២). លោកប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង និងជាអ្នកគ្រប់គ្រងគម្រោងជាតិ បានធ្វើបទបង្ហាញពី សាវតាគម្រោង ដែលផ្តោតលើបញ្ហាប្រឈម និងគំនិតផ្តួចផ្តើមក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក សមុទ្រ និងផែនការសកម្មភាពអាទិភាព
(៣). លោកស្រីបណ្ឌិត Moeko Saito Jensen អ្នកជំនាញការគោលនយោបាយបរិស្ថាន (UNDP) បានបង្ហាញពីសំណើកែសម្រួលលើផែនការសកម្មភាពប្រចាំឆ្នាំ និងក្នុងឆ្នាំនីមួយៗ នៃការអនុវត្តគម្រោងខាងលើ
(៤). អង្គប្រជុំបានពិភាក្សា អនុម័តលើសំណើផែនការសកម្មភាពនិងថវិកាគម្រោង និងសម្រចជ្រើសរើសស្លាកសញ្ញាសម្រាប់គម្រោង។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩